ថ្ងៃច័ន្ទ ទី០៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេច ស ខេង ៖ លទ្ធផលជំរឿនឆ្នាំ២០១៩ ធ្វើឡើងចំពោះប្រជានជនទូទាំងប្រទេស ប្រមាណ ៣,៥លានគ្រួសារ
Tue,26 January 2021 (Time 01:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ មានប្រសាសន៍ថា លទ្ធផលចុងក្រោយនៃការខិតខំប្រឹងប្រែងរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ជាង៥ម៉ីននាក់ បានចុះសម្ភាសន៍ប្រជាពលរដ្ឋប្រមាណ៣,៥លានគ្រួសារ ក្នុងទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន។

ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងឆ្នាំកន្លងមកនេះ។ លទ្ធផលចុងក្រោយ ជាលទ្ធផលនៃការខិតខំរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ចំនួនប្រមាណ ជាង៥ម៉ីននាក់ ដែលបានសម្ភាសន៍ប្រមាណ ៣,៥ លានគ្រួសារនៅទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន ហើយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយមន្ត្រីបច្ចេកទេស និងអ្នកជំនាញការអន្តរជាតិ បានបញ្ចប់ទាន់ពេលវេលា ទោះជាយើងស្ថិតក្នុងបរិការនៃជំងឺកូវីដ-១៩ ជាសកលក៏ដោយ»។

សម្ដេចក្រឡាហោម បន្ដថា «យើងទាំងអស់គ្នាបានដឹងហើយថា ជំរឿនប្រជាជន និងលំនៅដ្ឋាន ជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កំរិតភូមិ។ របាយការណ៍ជំរឿនផ្តល់លទ្ធផលចុងក្រោយកំរិតជាតិ ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះ មានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាល ស្របទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ។ អ្វីដែលមាននៅពេលនេះ គឺជាជំហានមួយនៃការវិភាគ ទិន្នន័យជំរឿន»។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា តាមលទ្ធផលចុងក្រោយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនកម្ពុជាមានការកើនឡើងដល់១៥,៦លាននាក់ ខណៈដែលកាលពីឆ្នាំ២០០៨ កម្ពុជាមានប្រជាជនត្រឹមតែ១៣,៤នាក់ប៉ុណ្ណោះ។

ដោយឡែកអត្រាកំណើនប្រចាំឆ្នាំមានការធ្លាក់ចុះដែលក្នុងឆ្នាំ២០១៩នោះ ១,៤ភាគរយ ខណៈអត្រាឆ្នាំ២០០៨ មានរហូតដល់១,៥ភាគរយ។ សម្តេចបញ្ជាក់ថា ការធ្លាក់ចុះនេះ គឺដោយសារការអនុវត្តដោយជោគជ័យនូវគោលនយោបាយជាតិប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិ ការជាសាធារណៈដើម្បីកាត់បន្ថយលទ្ធភាពបង្កកំណើត និងមរណភាព។ អត្រាកំណើនប្រជាជននៅខ្ពស់ជាងអត្រាមធ្យម នៃប្រជាជាតិអាស៊ីអាគ្នេយ៍។ នៅមានកិច្ចការជាច្រើន ដើម្បីធ្វើក្នុងការបង្កើននូវលក្ខខ័ណ្ឌសុខភាព ប្រជាជនអោយប្រសើរឡើង នូវសេវាសុខភាពបន្តពូជរបស់ស្ត្រី និងការកាត់បន្ថយនូវមរណភាពកុមារ ទារក និងមរណភាពមាតា។

សម្ដេចក្រឡាហោម បញ្ជាក់ថា ដង់ស៊ីតេប្រជាជនក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើងពី ៧៥នាក់ នៅឆ្នាំ២០០៨ ទៅ៨៧នាក់ នៅឆ្នាំ២០១៩។ ដង់ស៊ីតេនេះប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជននៃបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ