ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ហ៊ុន ម៉ានី ប្រគល់ថវិកា៧០លានរៀល និងម៉ាស់១ម៉ឺនបន្ទះ ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ
Fri,31 December 2021 (Time 05:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

(ព្រះវិហារ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមវត្តមានលោក អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តព្រះវិហារ តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងសមជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក យ៉ុង គឹមហ៊ាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោក អ៊ុន ចាន់ដា និងប្រតិភូអមដំណើរ ព្រមទាំងលោក លោកស្រី នៃមហាក្រុមគ្រួសារ ស.ស.យ.ក ខេត្តព្រះវិហារទាំងអស់ ដែលបានលះបង់ពេលវេលាដ៍មានតម្លៃ ចូលរួមក្នុងកិច្ចប្រជុំដ៍មានសារៈសំខាន់នាពេលនេះ។

លោកប្រធាន ស.ស.យ.ក ខេត្តព្រះវិហារ បានថ្លែងថា ទោះបីស្ថិតក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ស.ស.យ.ក ខេត្តព្រះវិហារ ដោយបានការគាំទ្រពីសប្បុរសជន ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពីសំណាក់លោក អ៊ុន ចាន់ដា ពិសេសលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានោះ ស.ស.យ.ក ខេត្តព្រះវិហារ បានលះបង់កម្លាំងកាយ ចិត្ត សម្ភារ ថវិកា ក្នុងស្មារតីចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរខេត្ត ចូលរួមផ្សព្វផ្សាយ និងចូលរួមសម្របសម្រួលចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏ដូចជាចូលរួមអង្កេតការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត និងសកម្មភាពផ្សេងៗជាច្រើនទៀត។

លោក អ៊ុន ចាន់ដា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ក៏ដូចថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ជូនប្រធាន អនុប្រធាននិងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ។ លោកបានកោតសរសើរដល់ប្រធាន អនុប្រធាន និងសមាជិក ស.ស.យ.ក ខេត្តដែលបានរួមសាមគ្គីគ្នា ដឹកនាំ អនុវត្តការងារ ទទួលបានលទ្ធផលល្អ។

លោក អ៊ុន ចាន់ដា បានណែនាំ និងផ្តល់អនុសាសន៍ដល់ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក ខេត្តព្រះវិហារទាំងអស់ត្រូវ៖

*បន្តយកចិត្តទុកដាក់ជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយចូលរួមផ្សព្វផ្សាយពីវិធានការ៣កុំនិង៣ការពារ។
*ជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ឫដូសជំរុញឲ្យបានគ្រប់គ្នា។
*បន្តធ្វើបច្ចុប្បន្នភាព ស.ស.យ.ក ខេត្ត។
*ត្រៀមចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត។
*ត្រៀមវាគ្មិនសម្រាប់ធ្វើការបកស្រាយតុមូល។
*ត្រៀមឃោសនិក។
*ត្រៀមធ្វើសេចក្តីថ្លែងការទទួលស្គាល់លទ្ធផលបោះឆ្នោត។

នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានប្រគល់ថវិកា៧០លានរៀល និងម៉ាស់ចំនួន១ម៉ឺនបន្ទះ ជាអំណោយលោក ហ៊ុន ម៉ានី ឧបត្ថម្ភជូន ស.ស.យ.ក ខេត្តព្រះវិហារ សម្រាប់ទ្រទ្រង់សកម្មភាពការងារ និងបានឧបត្ថម្ភថវិកាចំនួន៦លានរៀល សម្រាប់ការជួបជុំហូបអារហារសាមគ្គីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ