ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តក្រចេះអញ្ជើញសំណេះសំណាល និងស្ទង់មតិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
Thu,30 December 2021 (Time 05:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តក្រចេះ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋនៅស្រុកឆ្លូងខេត្តក្រចេះ និងចុះស្ទាបស្ទង់ស្រង់មតិស្តីពីការអនុវត្តន៍ផែនការដែលឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងឈានមកដល់នាខែខាងមុខ។

ក្នុងពិធីសំណេះសំណាលប្រជាពលរដ្ឋនាឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ ក្រុមការងារ និងប្រតិភូអមដំណើរ រួមនិងឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុក កងកម្លាំងលោក មេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ ។

ក្នុងពិធីសំណេះសំណាលនាពេលនេះ ឯកឧត្តម ព្រុំ សុខា បានពាំនាំនូវការនឹករលឹក និងសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី្ន ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែផ្ញើនូវការនឹករលឹក និងសួរសុខទុក្ខតាមរយៈក្រុមការងាររបស់សម្តេចចំពោះបងប្អូនទូទៅនៅគ្រប់ច្រកល្ហកទាំងអស់ ពីជីវភាព និងការរស់នៅរបស់បងប្អូន ហើយសម្តេចទាំងទ្វេក៏បានជូនពរដល់បងប្អូនទាំងអស់ សូមមានសុខភាពល្អ និងឈ្នះជំងឺឆ្លងផ្សេងៗ ពិសេសឈ្នះ ជំងឺកូវីដ-១៩។

ឯកឧត្តមបន្តថា បច្ចុប្បន្នយើងកំពុងរៀនរស់នៅជាមួយនិងកូវីដ តែក៏ធ្វេសប្រហែសទេ នូវវិធីសាស្រ្តការពារ របស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ «៣ការពារ ៣កុំ»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអំពាវនាវដល់បងប្អូន សូមកុំចាញ់ឧបបាយកល់បោកប្រាស់ របស់ជនអគតិមួយចំនួន ដែលតែងតែញុះញុងបងប្អូនឲ្យដើរផ្លូវខុស។

ឯកឧត្តមបានបញ្ជាក់ច្បាស់ថា មានតែគណបក្សប្រជាជនមួយគត់ដែលបាននាំមកនូវសុខសន្តិភាព ពេញលេញជូនបងប្អូនទាំងអស់គ្នា បានរស់នៅក្រោមម្លប់សន្តិភាព មកដល់ពេលបច្ចុប្បន្ននេះ ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែចូលរួមការពារ សុខសន្តិភាពនេះបន្តទៀត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយនិងរាជរដ្ឋាភិបាលឲ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ