ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ចាម បន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រញាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឲ្យបានរួសរាន់
Thu,30 December 2021 (Time 03:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ សាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រញាប់ចាក់ វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ឱ្យបានរួសរាន់ ដើម្បីការពារសុខភាព កុំឱ្យឆ្លងជំងឺកូវីដ១៩ ជាពិសេសវីរ៉ុសបំលែងថ្មីប្រភេទអូមីក្រុង។

លោកអភិបាលខេត្ត បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម មានក្តីបារម្ភដោយសារប្រជាពលរដ្ឋមួយចំនួនធំ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ដែលជាដូសជំរុញនៅឡើយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមចាប់ពីអាយុ៥ឆ្នាំឡើងមានចំនួន៩៣ម៉ឺននាក់ ក្នុងនោះបើគិតពីអាយុ១៨ឆ្នាំឡើង មានចំនួនជាង ៧១ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងដូសរួចមកហើយ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ គិតមកដល់ពេលនេះ ទើបតែបានចំនួនជាង ២០ម៉ឺន នាក់ប៉ុណ្ណោះ គឺស្មើនឹង ៣០% ដែលការយឺតយ៉ាវនេះ ធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ ខ្លាចផ្ទុះ ឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មីកើតឡើងនៅក្នុងសហគមន៍។

ទន្ទឹមនឹងការអំពាវនាវនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីមានការឯកភាពគ្នា នៃអង្គប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក កាលពីថ្ងៃទី២៧ ឆ្នាំ២០២១ រដ្ឋបាលខេត្តបានសម្រេចដាក់វិធានការ ដោយបង្កើតក្រុម គ្រូពេទ្យ ចុះចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែម្ដង ដោយកិច្ចការនេះ រដ្ឋបាលខេត្តបានប្រគល់ជូន គណៈបញ្ជាការឯកភាពក្រុង ស្រុក ដោយមានការសម្របសម្រួលផែនការ ពីមន្ទីរសុខាភិបាលរដ្ឋបាល ខេត្តកំពង់ចាម ដើម្បីពន្លឿនការងារ ឱ្យប្រជាពលរដ្ឋក្នុងខេត្តទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់គ្នា មុនពេលមានផ្ទុះជំងឺកូវីដបំលែងថ្មី នៅក្នុងសហគមន៍ ខណ:ពេលរដ្ឋបាលខេត្តកំពុងគ្រប់គ្រងជំងឺឆ្លងនេះបានល្អ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានផ្ដាំផ្ញើដល់មន្ត្រីរាជការក្នុងខេត្តទាំងអស់ សូមឲ្យខិតខំរៀនសូត្របន្ថែមទៀត ខិតខំពង្រឹងគុណភាព សមត្ថភាព និងភាពស្អាតស្អំ ជាពិសេសភាពជឿទុកចិត្តបាន នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដើម្បីក្លាយខ្លួនទៅជាអ្នកបន្តវេនដ៏ល្អនាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ