ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចពិជ័យសេនា ទៀ បាញ់ ៖ នយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន មានគុណតម្លៃធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា
Thu,30 December 2021 (Time 03:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមអបអរសាទរខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា រកបានសុខសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ បានគូសរំលេចថា នយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន មានគុណតម្លៃធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានក្នុងពិធីអបអរសាទរសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះ មានសម្តេចតេជោជាស្ថាបនិក និងអគ្គមគ្គទ្ទេសក៍នេះហើយ ធ្វើឱ្យកម្ពុជាអាចបិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព ហើយផ្តល់ឱកាសមហាសាលសម្រាប់ការកសាងសង្គមកម្ពុជា ឱ្យរីកចម្រើន ឱ្យមានវិបុលភាព និងកិត្យានុភាពជាតិដូចពេលបច្ចុប្បន្ននេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាអ្នកប្រតិបត្តិករដ៏ចំណានមួយរូបលើនយោបាយឈ្នះ-ឈ្នះ បានគូសរំលេចថា វាជារឿងចាំបាច់ ហើយក៏សំខាន់ណាស់ ក្នុងការបង្កើនការផ្សព្វផ្សាយអប់រំពីកម្មវិធីនយោបាយឈ្នះ-ឈ្នះ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានជ្រូតជ្រាប និងយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះនេះ។

សម្តេច ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងចង់រំលឹកទិវានេះជារៀងរហូត ដើម្បីយើងបញ្ជ្រាបឱ្យគ្រប់ទិស គ្រប់ទី ឱ្យយល់ ឱ្យឯកភាពគ្នាថា វាមានគុណតម្លៃធំធេងណាស់មិនដែលមានក្នុងប្រវត្តិសាស្ត្រ និយាយមែនទែនទើប២៣ឆ្នាំនេះឯងយើងមានសន្តិភាពពេញលេញ មានការឯកភាពជាតិ»។

សម្តេចពិជ័យសេនា ទៀ បាញ់ ចង់ឱ្យមានការរៀបចំនូវទស្សនកិច្ចនានាមកកាន់វិមានឈ្នះ-ឈ្នះ ហើយរៀបចំនូវមគ្គទ្ទេសក៍ ដើម្បីពន្យល់ណែនាំប្រជាពលរដ្ឋនៅពេលពួកគាត់ចូលទៅទស្សនកិច្ចនៅវិមានឈ្នះ-ឈ្នះនោះផងដែរ។ ការធ្វើបែបនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រូតជ្រាបកាន់តែច្បាស់ពីនយោបាយឈ្នះ-ឈ្នះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ