ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងសាធារណការនឹងចាត់វិធានការចំពោះរថយន្តដឹកលើសទម្ងន់កំណត់ផ្ទុកលើសពី២០% រក្សាទុករយៈពេល ១ឆ្នាំគ្មានការលើកលែង
Tue,28 December 2021 (Time 08:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងចាត់វិធានការចំពោះរថយន្តដឹកលើសទម្ងន់កំណត់ផ្ទុកលើសពី២០% រក្សាទុករយៈពេល១ឆ្នាំ ដោយគ្មានការលើកលែង។ នេះបើយោងតាមតាមសេចក្តីជូនដំណឹងលេខ ០៦២ សជណ.សក.គតលទ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ របស់គណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនស្តីពី «វិធានការឃាត់ទុកយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី ២០ (ម្ភៃ) ភាគរយ ក្នុងរយៈពេល១ឆ្នាំ និងគ្មានការលើកលែង»។

តាមសេចក្តីជូនដំណឹងបញ្ជាក់ថា គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់ ជាពិសេសសេចក្តីជូនដំណឹងលេខ០៤៩សជណ.សក.គតលទ ចុះថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២០ ស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ក៏ដោយ នូវតែសង្កេតឃើញថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូច នូវតែព្រងើយកន្តើយ និងមិនព្រមចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានត្រឹមត្រូវនៅឡើយ។

ជាក់ស្តែងបន្ទាប់ពី សម្តេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកលែងបន្ធូរបន្ថយ និងដោះលែងរថយន្តចំនួន ២២៩គ្រឿង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ នៅតែមានរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី២០ (ម្ភៃ) ភាគរយធ្វើចរាចរណ៍នៅលើបណ្ដាញផ្លូវថ្នល់ ហើយត្រូវបានមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន បង្ក្រាប និងស្ទាក់ចាប់បានជាបន្តបន្ទាប់ចំនួន ៧៥គ្រឿង។

ដើម្បីពង្រឹងវិធានការអនុវត្តតាមបទប្បញ្ញត្តិច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឲ្យមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផលល្អ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការក្រើនរំលឹកសាជាថ្មី និងសូមអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋាន ជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ