ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចក្រឡាហោម ស ខេង ៖ កម្ពុជាលុបបំបាត់បានការសួរចម្លើយដោយធ្វើទារុណកម្មជនសង្ស័យ ឬអ្នកទោសនៅក្នុងពន្ធនាគារ
Tue,28 December 2021 (Time 05:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

ខេត្តកណ្តាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «កម្ពុជាបានលុបបំបាត់លើការធ្វើទារុណកម្ម សួរចម្លើយជនសង្ស័យ ឬអ្នកទោសនៅក្នុងពន្ធនាគារ»។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងដែរថា មកដល់ពេលនេះកម្ពុជាក៏បានបង្កើតគណៈកម្មធិការជាតិប្រឆាំងការធ្វើទារុណកម្ម (គ.ជ.ប.ទ) ស្របតាមគោលការណ៍របស់អង្គការសហប្រជាជាតិ (អ.ស.ប.) ដូច្នេះពុំអាចចាប់ជនសង្ស័យ ធ្វើទារុណកម្មដើម្បីសួរចម្លើយនោះទេ ជនសង្ស័យត្រូវផ្តល់ចម្លើយ ដោយស័្មគ្រស្មោះ ហើយបើទោះបីជា គាត់មានទោសទណ្ឌត្រូវដាក់ក្នុងពន្ធនាគារក្តី ក៏ពុំត្រូវធ្វើទារុណកម្មគាត់នោះដែរ ដោយសម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា «ទាំងមិនទាន់កាត់ទោស និងកាត់ទោសហើយក្តីគឺមិនអាចរំលោភបំពានទៅលើសិទ្ធិរបស់ពួកគេនោះទេ»។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមថា អ្នកទោសនៅក្នុងពន្ធនាគារ បើទោះបីជាត្រូវកាត់បន្ថយសិទ្ធិសេរីភាពយ៉ាង ណាក្តី ប៉ុន្តែពួកគេនៅតែមានសិទ្ធិជាច្រើនទៀត ដូចជា សិទ្ធិក្នុងការទទួលបានអាហារហូបចុក សិទ្ធិហាត់ប្រាណថែទាំសុខភាព សិទ្ធិក្នុងការមានទំនាក់ទំនងជាមួយក្រុមគ្រួសារ ដឹងព័ត៌មាន និងសិទ្ធិទទួលបានការអប់រំដើម្បីកែប្រែខ្លួនជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ