ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តរតនគិរី អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ
Mon,27 December 2021 (Time 09:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧-២៨ខែធ្នូ ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ក្រុងបានលុង ខណៈដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងបានលុង និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី បានឲ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡង២០២១-២០២២នេះ មានចំនួន ២មណ្ឌលប្រឡងគឺ មណ្ឌលប្រឡងសាលាបឋមសិក្សា ប៊ូ ថង ទេសអន្លុង ថ្នាក់វិទ្យាសាស្រ្ដ មានចំនួន១១បន្ទប់ មានបេក្ខជនសរុប២៧២នាក់ ស្រី១៥១នាក់។ និងមណ្ឌលវិទ្យាល័យសម្ដេចឪ-សម្ដេចម៉ែ ថ្នាក់វិទ្យាសាស្រ្ដសង្គម ចំនួន៤២បន្ទប់ មានបេក្ខជនសរុប១,០៣៧នាក់ ស្រី៤៦០នាក់។ សរុបទាំង២មណ្ឌល មានចំនួនបេក្ខជនសរុប ១,៣០៩ ស្រី៦១១នាក់ ក្នុងនោះមានបេក្ខជនជាជនជាតិដើមភាគតិចចំនួន ៥២៩នាក់ ស្រី២២៣នាក់ផងដែរ។

ក្នុងការអញ្ជើញបើកវិញ្ញាសាប្រឡងនោះ ឯកឧត្តម ញ៉ែម សំអឿន បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តម បានបន្ថែមថា ការប្រឡងឆ្នាំនេះគឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា អ្នកចេះ គឺជាប់។

ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩ ការប្រឡងឆ្នាំនេះមានការវាស់កំដៅ បាញ់អាល់កុលសម្អាតដៃហើយបេក្ខជនបេក្ខនារីទាំងអស់ ត្រូវពាក់ម៉ាស់និងបង្ហាញកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាដើមទើបអនុញ្ញាតអោយចូលប្រឡង។ជាពិសេសមានគ្រូអនុរក្ស ចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡងមុននឹងអោយចូលក្នុងបន្ទប់ប្រឡងសំដៅធានាថាបេក្ខជនបេក្ខនារីទាំងអស់មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានដាច់ខាត។ដោយឡែកនៅក្រៅបរិវេណមណ្ឌលប្រឡងគេឃើញមានក្រុមស.ស.យ.ក ខេត្តបានជួយរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡងទាំងពីរនោះថែមទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ