ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម គួច ចំរើន អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព
Mon,27 December 2021 (Time 09:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១នេះ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា សម្រាប់សមយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកន្លែងស្នាក់នៅ និងអាហារសម្រាប់បេក្ខជនសិស្សដែលមានទីលំនៅតាមមូលដ្ឋានឆ្ងាយពីមណ្ឌលប្រឡង និងរៀបចំកិច្ចការពារសុវត្ថិភាព ព្រមទាំងវិធានការនានា ដើម្បីការពារពីជំងឺកូវីដ-១៩ ផងដែរ។

ចំពោះដំណើរការប្រឡងវិញ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់ថា នឹងអនុវត្តន៍ត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ដោយមិនអនុញ្ញាតឲ្យមានបាតុភាពអ្វីកើតឡើងប៉ះពាល់ដល់លទ្ធផលប្រឡងឡើយ ហើយសិស្សានុសិស្សជាបេក្ខជនដែលខិតខំរៀនសូត្រកន្លងមក ប្រាកដជាប្រឡងជាប់។

បើតាមលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ឲ្យដឹងថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ខេត្តព្រះសីហនុ មានបេក្ខជនសរុបចំនួន ១ ៣៩៣នាក់មាន៥មណ្ឌលប្រឡងស្មើនឹង៥៩បន្ទប់។ ក្នុងនោះនៅក្រុងព្រះសីហនុមានមណ្ឌលប្រឡងចំនួន៣គឺមណ្ឌលវិទ្យាលយ័ហ៊ុន សែនមិត្តភាព ,មណ្ឌលវិទ្យាលយ័ក្រុងព្រះសីហនុ ,មណ្ឌលបឋមសិក្សា អនុវិទ្យាលយ័តេជោសែនកម្មករ និងនៅស្រុកព្រៃនប់មាន២មណ្ឌលគឺ មណ្ឌលវិទ្យាលយ័ហ៊ុន សែនវាលរេញ និងមណ្ឌលបឋមសិក្សាហ៊ុន សែនវាលរេញ ក្នុងទីប្រជុំជនស្រុកព្រៃនប់។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់។

សិស្សានុសិស្សទាំងអស់ ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស វាស់កម្តៅទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំ ប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡង ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ក្រសួងអប់រំបានកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ