ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានានៅវត្តអានសេះជាប់ព្រំដែនថៃ, ទេសរដ្ឋមន្ត្រី មាស សុភា អំពាវនាវឲ្យរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីឲ្យវិស័យអាណាចក្រ និងពុទ្ធចក្រកាន់តែមានការរីកចម្រើនថែមទៀត
Mon,27 December 2021 (Time 04:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

(ព្រះវិហារ)៖ សមិទ្ធិផលនានានៅវត្តឧត្តរគីរីជុំសែនជ័យ ហៅវត្តអានសេះ ជាប់ព្រំដែនថៃក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។

លោក មាស សុភា បានថ្លែងរំលឹកប្រជាពលរដ្ឋពីសម័យអតីតកាល ដែលប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវសង្គ្រាមដ៏រាំរ៉ៃ ពិសេសនៅតំបន់ព្រំដែនអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកថា ក្រោមនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក បានធ្វើឲ្យសង្គ្រាមដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសត្រូវបានបញ្ចប់ទាំងស្រុង ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

លោក មាស សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្ននេះឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យវិស័យអាណាចក្រនិងវិស័យពុទ្ធចក្រ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត ដោយមិនត្រូវជឿតាមការញុះញង់របស់ជនណា ឬក្រុមណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនោះទេ។ ត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ត្រូវចូលរួមគាំទ្រអនុវត្តន៍កម្មវិធីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសត្រូវបន្តការខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា សមិទ្ធិផលនានានៅក្នុងវត្តឧត្តរជ័យគីរីជុំដសែនជ៏យ ហៅវត្តអានសេះ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់នៅពេលនេះរួមមាន៖ ខ្លោងទ្វារវត្ត ស្រះទឹក ក៏ដូចជាការចញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធរូប និងសាលាបាលី។

លោកទេសរដ្ឋមន្ត្រីក៏ បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់ទិសទី ដែលបានចូលរួមចំណែកកសាងវត្តនេះ ពិសេសលោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងលោក មួង ឃីម ដែលបានចូលរួមថវិការ២៥០០០ដុល្លារ សម្រាប់សាងសង់ព្រះពុទ្ធរូបនៅក្នុងវត្តនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ