ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកស្រី បាន ស្រីមុំ លើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព
Mon,27 December 2021 (Time 03:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ ត្រូវប្រឹងប្រែងឱ្យបញ្ចេញសមត្ថភាព និងចំណេះដឹងចេះចាំក្នុងខ្លួន ដើម្បីដណ្តើមជយលាភីឱ្យបានជាប់និទ្ទេស A និងប្រឡងជាប់ឱ្យបានគ្រប់គ្នា។

ការលើកទឹកចិត្តបែបនេះ របស់លោកស្រី បាន ស្រីមុំ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសលោកស្រីបានអញ្ជើញចូលរួមក្នុងបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង អបរំ យុវជន និងកីឡា លោក អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាប្រធាន អនុប្រធានមណ្ឌលប្រឡង លោកគ្រូ អ្នកគ្រូជាអនុរក្ស។

ជាមួយគ្នានេះ លោកស្រីអភិបាលខេត្ត បានលើកឡើងថា អ្នកចេះបានជាប់ ហើយមិនត្រូវជឿពាក្យចរចាមអារាមអគតិមួយចំនួន ដែលថាយកលុយប្រព្រឹត្តិអំពើពុករលួយហើយបានជាប់នោះឱ្យសោះ ហើយលោកសូមថ្កោលទោសចំពោះជនអគតិនោះ ប្រសិនហ៊ានប្រព្រឹត្តិអំពើបែបនោះ។

លោកស្រី បាន ស្រីមុំ ក៏សូមឱ្យក្មួយៗរក្សាសុវត្ថិភាពផ្ទាល់ខ្លួនមកប្រឡងឱ្យបានទាន់ពេលវេលា ថែទាំសុខភាព និងការធ្វើដំណើរទៅមកក្នុងពេលប្រឡង។

យោងតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា មណ្ឌលប្រឡងសរុបចំនួនមាន០២មណ្ឌល មានបេក្ខជនប្រឡង ៥០៥នាក់ ក្នុងនោះសិស្សស្រី ២៧៧នាក់ ដោយមានថ្នាក់វិទ្យាសាស្ត្រ០១មណ្ឌល សិស្សថ្នាក់សង្គម ០១មណ្ឌល ដែលមានទីតាំងស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ក្នុងក្រុងប៉ៃលិន។

សូមបញ្ជាក់ថា ចំពោះបេក្ខជនដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ក្នុងនាមលោកស្រីអភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្ត បានរៀបចំកន្លែងឱ្យស្នាក់នៅ អាហារ៣ពេល និងការផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ