ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឆ្នាំ​២០២២ ពិភពលោកអាចនឹង​ជួបប្រទះ​អាកាសធាតុ​ដ៏​ក្តៅ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ
Mon,27 December 2021 (Time 03:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

​អន្តរជាតិ ៖ ឆ្នាំ​២០២២​ត្រូវបាន​គេ​ព្យាករណ៍​ថា ជា​ឆ្នាំ​ដ៏​ក្តៅ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​អំពី​តម្រូវការ​ក្នុងការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។​

​ការិយាល័យ​ព្យាករណ៍​អាកាសធាតុ ចក្រភព​អង់គ្លេស (Met Office) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ថា​សីតុណ្ហភាព​សកល​ជា​មធ្យម​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ប្រហែល ១.០៩ អង្សា​សេ​លើសពី​កម្រិត​មុន​ឧស្សាហកម្ម ខណៈពេលដែល​សីតុណ្ហភាព​ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះ​បន្តិច​ក្នុង​ឆ្នាំ​ខ្លះ​ចាប់តាំងពី​ឆ្នាំ​២០១៥​ក៏ដោយ ប៉ុន្តែ​ឆ្នាំ​២០២២​នឹង​ក្លាយជា​ឆ្នាំ​ទី​៨​ជាប់ៗ​គ្នា​ដែល​សីតុណ្ហភាព​មាន​កម្រិត​លើ​១​អង្សា​សេ លើសពី​សម័យមុន​ឧស្សាហកម្ម​។​

​អ្នកវិទ្យាសាស្ត្រ​អាកាសធាតុ​បាន​និយាយថា សីតុណ្ហភាព​ពិភពលោក​នឹង​បន្ត​កើនឡើង បើ​គ្មាន​ការកាត់បន្ថយ​ខ្លាំងក្លា​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទេនោះ​។ វា​នឹង​បណ្តាល​ឲ្យ​មាន​បាតុភូត​អាកាសធាតុ​នានា​ដូចជា​រលក​កម្តៅ​កាន់តែ​ញឹកញាប់ និង​គំរាមកំហែង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​កាន់តែច្រើន ព្រមទាំង​ផលប៉ះពាល់​ដល់​ផលិតកម្ម​អាហារ​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា ទិន្នផល​ដំណាំ​សកល​អាច​ធ្លាក់ចុះ​ប្រហែល​៣០​ភាគរយ​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ ខណៈដែល​តម្រូវការ​ស្បៀងអាហារ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​៥០​ភាគរយ​នៅក្នុង​ទសវត្សរ៍​ខាងមុខនេះ​។​

​លោក Doug Smith អ្នកជំនាញ​ផ្នែក​ព្យាករណ៍​អាកាសធាតុ​របស់ Met Office បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ស៊េរី​នៃ​ការកើនឡើង​សីតុណ្ហភាព​ជា​មធ្យម​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការប្រែប្រួល​សីតុណ្ហភាព​ដ៏​ខ្លាំងក្លា​នៅ​ទូទាំង​ពិភពលោក​។ ទីតាំង​មួយចំនួន​ដូចជា​តំបន់​អាក់​ទិ​ក បាន​ឡើងក​ម្តៅ​ច្រើន​ដឺ​ក្រេ​ចាប់តាំងពី​សម័យមុន​ឧស្សាហកម្ម​មក​។​

​កិច្ចពិភាក្សា​ស្តីពី​អាកាសធាតុ​នាពេល​ថ្មីៗ​នេះ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង Glasgow បាន​ព្យាយាម​រក្សា​ដែន​កំណត់​ការកើនឡើង​នៃ​សីតុណ្ហភាព​ពិភពលោក​ត្រឹម ១.៥ អង្សា​សេ​លើស​សម័យមុន​ឧស្សាហកម្ម​។​ប៉ុន្តែ​យ៉ាងណាមិញ ការិយាល័យ Met Office និយាយថា សីតុណ្ហភាព​ឆ្នាំក្រោយ​នឹង​ថយចុះ​បន្តិច​ដោយសារ​ឥទ្ធិពល​នៃ​គំរូ​អាកាសធាតុ La Nina នៅ​ប៉ាស៊ីហ្វិក​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ