ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន១០ មណ្ឌល ក្នុងឆ្នាំសិក្សា២០២០-២០២១
Mon,27 December 2021 (Time 10:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត អញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំសិក្សា២០២០-២០២១ នៅមណ្ឌលប្រឡងចំនួន ១០ មណ្ឌល ស្មើរ១៩៥បន្ទប់ មានបេក្ខជនបេក្ខនារីចំនួន ៤,៨០០នាក់ នៅទូទាំងខេត្តកំពង់ធំ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីកាត់ និងបើកវិញ្ញាសាសម្រាប់ការប្រឡងបាក់ឌុបថ្ងៃនេះ ឯកឧត្តម ងួន រតនៈ បានលើកទឹកចិត្តដល់ក្មួយៗ មកប្រឡង សូមខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព និងចំណេះដឹងចេះចាំក្នុងខ្លួន ដើម្បីដណ្តើមជ័យលាភីឲ្យបានជាប់និទ្ទេស A និងប្រឡងជាប់ឲ្យបានគ្រប់គ្នា។ ទន្ទឹមនឹងនោះ ក៏ត្រូវរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅពេលកំពុងប្រឡង ហើយការធ្វើដំណើរទៅមកក្នុងពេលប្រឡង ត្រូវពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍។

សូមបញ្ជាក់ផងដែរថា ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ មន្ទីរអប់រំខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបេក្ខជនក្នុងមួយបន្ទប់ប្រឡងយ៉ាងច្រើនបំផុតចំនួន២៥នាក់ ដោយរក្សាគម្លាតពីម្នាក់ទៅម្នាក់ទៀតយ៉ាងហោចណាស់ ១,៥ម៉ែត្រ និងបានត្រៀមការឧបករណ៍អនាម័យ មានអាល់កុល ម៉ាស់ ឬជែលគ្រប់បន្ទប់ ហើយមណ្ឌលប្រឡងទាំងអស់ ក៏បានត្រៀមក្រុមគ្រួពេទ្យសម្រាប់ធ្វើតេស្តរហ័ស ដល់បេក្ខជនដែលមានអាការៈសង្ស័យមានរោគសញ្ញាវិជ្ជមានកូវីដ១៩ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ