ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខេត្ត​បន្ទាយ​មាន​ជ័​យ​មាន​បេក្ខជន​ប្រ​ទ្ប​ង​បាក់​ឌុប​ ចំនួន​៤.៩៤៧​នាក់​
Mon,27 December 2021 (Time 10:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

ខេត្តបន្ទាយមានជ័យ ៖​ នៅ​ព្រឹក ថ្ងៃទី ២៧ ឆ្នាំ ២០២១ នេះ​កនៅ​ខេត្តបន្ទាយមានជ័យ សិស្ស​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​មាន​ចំនួន​៤.៩៤៧​នាក់ ហើយ​បាននាំគ្នា​ចូល​បន្ទប់​ប្រឡង​ដោយ មាន​សភាព​ស្ងប់ស្ងាត់​ល្អ​ជាង​ឆ្នាំមុនៗ​ក្នុងនោះ​ក៏មាន​ការពិនិត្យ​កំដៅ​សិស្ស​មុននឹង​ចូល​បន្ទប់​ប្រឡង​ផងដែរ​។​

ជាក់ស្តែង​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​អូរ​អំបិល​ចាប់ពី​ម៉ោង​៧​ព្រឹក​គេ​សង្កេតឃើញ​មាន​សិស្សានុសិស្ស​ដែលមាន​ឈ្មោះ​ប្រឡង​នេះ​ចូលកាន់​បន្ទប់​ប្រឡង​រៀងៗ​ខ្លួន​ដោយ​គ្មាន​ភាព​រញ៉េរញ៉ៃ​ដូច​ឆ្នាំមុន​ឡើយ​ព្រោះ​សិស្សានុសិស្ស​មានការ​យល់​ដឹង​អំពី​វិន័យ​ក្នុង​ការប្រឡង​គ្រប់គ្នា​សិស្ស​ពេល​ដើរចូល​ទៅតាម​ខ្លោងទ្វារ​ដោយមាន​អនុ​រ័ក្ស​ចាំ​ឆែកឆេ​ហើយ​រក​មិនឃើញ​ប្រុយយ៉ុង​ដាក់​ជាប់​នៅក្នុង​ខ្លួន​សិស្ស​ឡើយ​។​

ឯកឧត្តម អ៊ុំ ​រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ចូលរួម​បើក​វិញ្ញាសា​ប្រឡង លោក​ ហ៊ីល ​រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក​ ឈូ​ ប៊ុន​រឿង ​ប្រធាន​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ និង​លោកគ្រូ​អ្នកគ្រូ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ពិនិត្យ​ស្ថានភាព​ទូទៅ​របស់​បេក្ខជន ​និង​មណ្ឌល​ប្រ​ទ្ប​ង​ផងដែរ​។​

លោក ​ឈូ ​ប៊ុន​រឿង ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​មាន​ចំនួន​មាន​បេក្ខជន​ក្នុង​បញ្ជី​ឈ្មោះ សរុប មាន​ចំនួន​មណ្ឌល​៧ ក្នុងនោះ​មាន មណ្ឌល ១/​សិរីសោភ័ណ ២/​សម្តេចឪ ៣/​សាលាបឋមសិក្សា​ហ៊ុនសែន​សូ​ភី ៤/​សាកលវិទ្យាល័យ UME ៥/​វិទ្យាល័យ​ ហ៊ុន សែន ​ខ្លា​កូន ៦/ វិទ្យាល័យ​អូរ​អំបិល ៧/​សាកលវិទ្យាល័យ​មានជ័យ និង​មាន​បន្ទប់​ប្រឡង​ចំនួន​១៩៩ និង​បេក្ខជន​ប្រឡង​មាន​ចំនួន​៤.៩៤៧​នាក់ ​ក្នុងនោះ​មាន​បេក្ខជន​បំពេញវិជ្ជា​សរុប ៤១១​នាក់ ស្រី​៩៧​នាក់ បេក្ខជន​ស្វ​យ័​រិ​ន​មាន​ចំនួន​២៧២​នាក់ ស្រី​១០៦​នាក់​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ