ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងទេសចរណ៍ ចុះ MoU ជាមួយក្រុមហ៊ុន នរៈ ស្ទីឌីយូ ដើម្បីជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ និងសហគមន៍ទេសចរណ៍
Fri,24 December 2021 (Time 08:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

ភ្នំពេញ ៖ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះអនុស្សរណ:នៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ (Norak Studio) ដែលដឹកនាំដោយលោក ឡោ វុឌ្ឍី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ ដើម្បីជំរុញការអភិវឌ្ឍ និងការផ្សព្វផ្សាយផលិតផលទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងមានការចូលរួមពីឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ បុគ្គលិកក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម តុប សុភ័ក បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺការសហការគ្នាមួយជំហានទៀត ក្នុងការចូលរួមអភិវឌ្ឍទៅលើវិស័យទេសចរណ៍ឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀត ដែលកនុ្លងមកក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ តែងតែបានសហការជាមួយក្រសួងទេសចរណ៍បានយ៉ាងល្អ ក្នុងការរៀបចំផលិតជាវីដេអូនៅតំបន់ទេសចរណ៍ និងបានចូលរួមយ៉ាងច្រើនក្នុងចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍ ដែលជាកិច្ចការដ៏ពិសេសមួយក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

ឯកឧត្ដមរដ្ឋលេខាធិការ បានបន្ថែមថា ការអភិវឌ្ឍវិស័យទេសចរណ៍ គឺមិនមែនពឹងផ្អែកតែលើវិស័យរដ្ឋមួយប៉ុណ្ណោះនោះទេ ត្រូវពឹងផ្អែកលើកការចូលរួមពីវិស័យឯកជន ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋទាំងអស់គ្នាចូលរួម ទើបវិស័យឯកជនវិស័យទេសចរណ៍អាចមមានការអភិវឌ្ឍ និងទទួលបាននូវនិរន្តរភាព។ ប្រទេសដែលរីកចំរើន លើវិស័យទេសចរណ៍ គឺមានការចូលជាច្រើនពីវិស័យឯកជនដើម្បីជួយដល់ប្រទេសរបស់គេ ដោយហេតុថា វិស័យទេសចរណ៍គឺជាស្នូលដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះឯកឧត្ដមរដ្ឋលេខាធិការ តុប សុភ័ក ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ ដែលតែងតែបានសហការជួយដល់ក្រសួងនាពេលកន្លង មកក្នុងការចូលរួ ផ្សព្វផ្សាយវីដេអូពីតំបន់ទេសចរណ៍ជាច្រើនផងដែរ។

លោក ឡោ វុឌ្ឍី បានឱ្យដឹងដែរថា ក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ នឹងប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយផលិតផលទេសចរណ៍ តាមរយៈការស្វែងរក ទីតាំងទេសចរណ៍ថ្មី ដើម្បីផលិតជាវីដេអូផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ដើម្បីជួយធ្វើឱ្យវិស័យទេសចរណ៍កាន់តែរីកចំរើនបន្ថែមទៀត ដោយហេតុថាតំបន់មួយចំនួននៅមិនទាន់មានលក្ខណៈបង្ករភាពងាយស្រួលដល់អ្នកទេសចរអាចទៅដល់បាននោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ