ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
Fri,24 December 2021 (Time 12:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាសមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងមានតំណែងជាឧបនាយករដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាលកម្ពុជាត្រូវបានអង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ការជ្រើសតាំងឥស្សរជនទាំងពីររូបនេះ បានធ្វើឡើងនៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមានអនុប្រធានចំនួន៤រូប ក្នុងនោះមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ