ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ធំ ទទួលជួបសម្តែងការគួរសមជាមួយសិស្សកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលវគ្គវិក្រឹត្យការ ដែលជាមន្ត្រីរាជការក្នុងខេត្តកំពង់ធំ ទើបបញ្ចប់វគ្គសិក្សា មុនទៅបម្រើការងារនៅអង្គភាពដើម
Thu,23 December 2021 (Time 06:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 112នាក់)

(ខេត្តកំពង់ធំ)៖ សិស្សកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលវគ្គវិក្រឹត្យការចំនួន ១៧រូប ដែលជាមន្រ្តីរាជការក្នុងខេត្តកំពង់ធំ ទើបបញ្ចប់វគ្គសិក្សា ត្រូវបានឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារមួយចំនួនទៀត ក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែងការងារទូទៅប្រចាំថ្ងៃ មុនទៅបម្រើការនៅតាមអង្គភាពដើមវិញ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍លើកឡើងថា សិស្សកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលវគ្គវិក្រឹត្យការទាំងអស់នេះ គឺជាធនធានមនុស្សដ៏ល្អបន្ថែមទៀត ពោពេញទៅដោយសមត្ថភាព សម្រាប់ធ្វើជាថ្នាក់ដឹកនាំ នៅតាមមន្ទីរអង្គភាពទៅថ្ងៃអនាគត និងធ្វើជាគម្រូល្អដល់មន្ត្រីរាជការជំនាន់ក្រោយ ដោយយកបទពិសោធន៍ផ្សារភ្ជាប់ជាមួយមេរៀន ខិតខំប្រឹងធ្វើការងារឲ្យអង្គភាពមានការរីកចម្រើនបន្តទៀត។

ទន្ទឹមនឹងនោះ ឯកឧត្តម ងួន រតនៈ ក៏បានផ្តល់អនុសាសន៍ណែនាំ ដល់កម្មសិក្សាការីទាំងអស់ដែលបានបញ្ចប់ការសិក្សានេះ សូមយកចំណេះដឹងដែលបានសិក្សាកន្លងមក ធ្វើការអនុវត្តន៍ក្នុងសកម្មភាពការងារនៅតាមអង្គភាពសាម៉ីឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តមានដំណើរការរលូនបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ