ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មុនចុះហត្ថលេខាលើករណីជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស មេឃុំ ចៅសង្កាត់ត្រូវពិនិត្យឱ្យបានច្បាស់លាស់បំផុត
Tue,21 December 2021 (Time 08:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

ខេត្តស្ទឹងត្រែង ៖ មុននឹងចុះហត្ថលេខាលើករណីជ្រើសរើសពលករទៅធ្វើការងារនៅក្រៅប្រទេស លោកមេឃុំ ចៅសង្កាត់ត្រូវពិនិត្យឱ្យបានច្បាស់លាស់បំផុតលើឈ្មោះក្រុមហ៊ុន បុគ្គលិកក្រុមហ៊ុន ជៀសវាងនាំពលករទៅខុសទិសដៅ ដែលនាំឱ្យពួកគេជួបការលំបាកអំឡុងពេលទៅធ្វើការការងារនៅប្រទេសទេសនោះ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ូ វីរុន ប្រធានមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងក្នុងកម្មពិធីបើកកិច្ចប្រជុំលើកទី១ នៅថ្ងៃទី២០ ខែធ្នូរ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។

លោកបន្តថា យកល្អបំផុតមេឃុំ ចៅសង្កាត់មិនត្រូវចុះហត្ថេខានោះទេ ត្រូវទាក់ទងមកមន្ទីរជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានក្រមហ៊ុនឯកជនណាមួយមកទំនាក់ទំនងជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស ព្រោះថា មានតែមន្ត្រីជំនាញទេ ទើបដឹងពិតប្រាកដពីលក្ខណៈរបស់ក្រុមហ៊ុននោះ។

លោកបានបន្តឱ្យដឹងថា កន្លងមកប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ធ្លាប់មានពលករចាញ់បោកមេខ្យល់ ឬក្រុមហ៊ុនជាច្រើនករណីផងដែរ ដូចជាពលការិនីម្នាក់ជាកូនរបស់លោកមេឃុំ នៃឃុំព្រះរំកិល ស្រកបុរីអូរស្វាយសែនជ័យបានចាញ់បោកក្រុមហ៊ុនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ លោកបញ្ជាក់ថា ក្រុមហ៊ុនខ្លះបានក្ស័យធន តែបុគ្គលិកក្រុមហ៊ុននោះនៅតែបន្តសកម្មភាពដើរជ្រើសរើសពលករតាមភូមិទៅធ្វើការងារនៅក្រៅប្រទេសដដែល។ ពេលជ្រើសរើសពលករបាន គេលក់ឱ្យក្រុមហ៊ុនដទៃផ្សេងវិញដើម្បីបានភាគលាភ។

ក្នុងឱកាសនោះផងដែរ លោក ញ៉ែម សារី អភិបាលរងខេត្តដែលជាតំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តបានគាំទ្រការលើកឡើងរបស់ប្រធានមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នើសុំដល់លោកមេឃុំ ចៅសង្កាត់ត្រូវអនុវត្តតាមស្មារតីនៃអង្គប្រជុំថ្ងៃនេះ ជៀសវាងបន្តធ្វើខុសទៅថ្ងៃមុខទៀត ដើម្បីភាពសុខដុមរម្យនា សន្តិសុខ សណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង។

ជាមួយគ្នានោះផងដែរ លោក ញ៉ែម សារី បានជំរុញដល់មេឃុំ ចៅសង្កាត់ជួយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែលបោះបង់ការសិក្សាពុំមានការងារធ្វើឱ្យមកចុះឈ្មោះចូលរៀនវគ្គជំនាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតបង់ថ្លៃ ដែលមានទីតាំងនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងចាប់ពីថ្ងៃផ្សាយព័ត៌មាននេះទៅ ជាបន្តបន្ទាប់ដោយមិនកំណត់ចំនួននោះទេ។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ មានការអញ្ជើញចូលរួមពីមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរកិច្ចការនារី មន្ទីរទេសចរណ៍ មេឃុំ ចៅសង្កាត់ក្រោមកិច្ចឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលស្វិសខនថាក់(SWISCONTACT) ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ