ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អំពាវនាវឲ្យរួមគ្នាថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងសមិទ្ធផលនានា ក្នុងខេត្តពោធិ៍សាត់
Sun,19 December 2021 (Time 02:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

(ពោធិ៍សាត់)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដែលបានផ្តល់ជូនឱ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

លោកស្រី បានអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង និងសមិទ្ធិផលនានាជាច្រើនទៀត នៅក្នុងសាលាបឋមសិក្សាអំពួច ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ តម្លៃជាង១៣ម៉ឺនដុល្លារ។

លោកស្រី កិត្តិសង្គហបណ្ឌិត បានថ្លែងថា ការចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបាន ចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាល ចាត់ទុក្ខវិស័យអប់រំ ជាវិស័យអាទិភាព ដោយបានធ្វើកំណែទម្រង់ស៉ីជម្រៅ លើវិស័យអប់រំ និងបានធ្វើយ៉ាងណា ដើម្បីបង្កើនចំណេះដឹងនៅមូលដ្ឋាន និងបង្ខិតជនបទឱ្យកៀកនឹងទីក្រុង។

លោកស្រី ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។

អគារសិក្សា១ខ្នង រួមជាមួយសមិទ្ធផលនានាជាច្រើន នៅក្នុងសាលាបឋមសិក្សាអំពួច បានចំណាយថវិកាសរុបជាង ១៣ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ រួមជាមួយសប្បុរសជនគ្រប់ជាន់ថ្នាក់។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឱ្យក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគត គប្បីខិតខំសិក្សារៀនសូត្រ មានវិន័យ សីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗនោះតែម្តង។
លោកស្រីក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ១៩ ប្រភេទអូមីក្រុង ដោយត្រូវបន្តចូលរួមអនុវត្តន៍ នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ទាំងអស់គ្នា។ លោកស្រី បានជំរុញបន្ថែមដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈ ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។

សមិទ្ធិផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងថ្ងៃនេះរួមមាន៖

* ទី១៖ ទីចាត់ការ ១ខ្នង ទំហំ ១៦,៥ម៉ែត្រ គុណនឹង ៧,១០ម៉ែត្រ
* ទី២៖ សាលារៀន ១ខ្នង ៦បន្ទប់ ទំហំ ៩ម៉ែត្រ គុណនឹង ៤៨ម៉ែត្រ និងបំពាក់ដោយសម្ភារៈសម្រាប់សិស្ស និងគ្រូ
* ទី៣៖ ក្លោងទ្វារ និងរបងថ្មព័ទ្ធជុំវិញសាលារៀន ដែលមានប្រវែង ៥៥២ម៉ែត្រ ស្មើនឹង១៨២ចន្លោះ
* ទី៤៖ អណ្តូងទឹកស្នប់ ១
* ទី៥៖ ដងទង់ជាតិ ១៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ