ថ្ងៃច័ន្ទ ទី០៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ចេញលិខិតបដិសេធថា គ្មានការយកលុយ ១៥.០០០ដុល្លារ ដើម្បីចូលក្របខ័ណ្ឌពេទ្យរដ្ឋឡើយ
Wed,20 January 2021 (Time 02:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

(បន្ទាយមានជ័យ)៖ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានចេញលិខិតបដិសេធ និងច្រានចោលទាំងស្រុង រឿងគេចោទប្រកាន់ថា ខ្លួនយកលុយ ១៥.០០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌពេទ្យរដ្ឋ។

ការចេញលិខិតបដិសេធនេះបានធ្វើឡើងបន្ទាប់ពីមានអត្ថបទរបស់អង្គភាពសារព័ត៌មួយ ដែលចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដែលមានចំណងជើង «ធ្លាយថា៖ ចូលក្រប ខ័ណ្ឌពេទ្យរដ្ឋអស់ម្នាក់ៗ ១៥.០០០$ នៅខេត្តបន្ទាយមានជ័យ! អ្នកមានសមត្ថភាពប៉ុន្តែអត់លុយគឺអស់សង្ឃឹម!»។

ក្នុងលិខិតបដិសេធរបស់ខ្លួន មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានចាត់ទុកដំណឹងនោះថា «គឺជាព័ត៌មានមិនពិត មួលបង្កាច់បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ធ្វើឲ្យមានការបាក់ទឹកចិត្តចំពោះមន្ត្រីជាប់កិច្ចសន្យាសុខាភិបាលដែលកំពុងខិតខំបំពេញការងារក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរដ៏ធ្ងន់ធ្ងរ របស់ថ្នាក់ដឹកនាំ និងអង្គភាពមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។

មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបន្តថា បន្ទាប់ពីបានទទួល ការណែនាំក្នុងកិច្ចប្រជុំស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងអ្នកស្ម័គ្រចិត្តកំពុងបំពេញការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែក ក្រុង/ស្រុក អំពីគោលការណ៍ និងលក្ខខ័ណ្ឌជ្រើសរើស យ៉ាងច្បាស់លាស់ ហើយកំណត់ការឈប់ទទួលពាក្យនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៧:០០ ជាការកំណត់របស់ក្រសួងសុខាភិបាល ។ ចំពោះការទទួលពាក្យរបស់បេក្ខជននីមួយៗ ត្រូវមានលិខិតធានាអះអាង ពីអង្គភាពសាម៉ី និងឯកសារពាក់ព័ន្ធត្រឹមត្រូវ។

មន្ទីរសុខាភិបាលខេត្ត ថែមទាំងបានបង្កើតគណៈកម្មការដើម្បីទទួលពាក្យ និងពិនិត្យលើសំណុំឯកសារដើម្បីបញ្ជូនទៅក្រសួងសុខាភិបាល ព្រមទាំងមានកំណត់ហេតុ និងឯកសារពាក់ព័ន្ធត្រឹមត្រូវ ។ ចំពោះសិទ្ធិសម្រេច នៃការជ្រើសរើសចូលក្នុងក្របខ័ណ្ឌរដ្ឋ មិនស្ថិតក្នុងដែនសមត្ថកិច្ច របស់មន្ទីរសុខាភិបាលខេត្តឡើយ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យនិងសម្រេចរបស់គណៈកម្មការក្រសួងសុខាភិបាល។ បច្ចុប្បន្ននេះ លទ្ធផលនៃការជ្រើសរើសមិនទាន់ប្រកាសជាផ្លូវការ ពីក្រសួងសុខាភិបាល នៅឡើយទេ។

«ដូច្នេះចំពោះពាក្យចោទប្រកាន់ថា «បើមន្ត្រីពេទ្យជាប់កិច្ចសន្យាពុំមានប្រាក់ចំនួន ១៥.០០០ដុល្លារ បង់ជូនប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ តាមរយៈប្រធាន (អូឌី)-ក្រុង-ស្រុក ជាថ្នូរ និង (ធិក) ដៅឈ្មោះបញ្ជូនឈ្មោះ ឱ្យជាប់ក្របខ័ណ្ឌរដ្ឋក្នុងក្រសួងសុខាភិបាល» គឺជាព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកេរ្តិ៍ឈ្មោះ និងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញការងារទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងយប់ទាំងថ្ងៃដោយមិនគិតពីការលំបាក ការនឿយហត់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលជួរមុខគ្រប់ជាន់ថ្នាក់របស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ»។ នេះបើតាមលិខិតបដិសេធដដែល។

ទន្ទឹមនឹងការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់គ្មានភាពច្បាស់លាស់ខាងលើ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏ទាមទារឲ្យសារព័ត៌មានដែលផ្សាយអត្ថបទអកុសលនោះ បង្ហាញនូវភស្តុតាងជាក់លាក់ ដើម្បីស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ