ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង
Wed,20 January 2021 (Time 02:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

ខេត្តស្វាយរៀង ៖ នៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្ត។ ពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀងរួមមានថ្នាក់វរសេនីយ៍ឯកចំនួន០២រូប។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានមានប្រសាសន៍ថា ដោយមានការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាល លោកនាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់នាយ នាយរងអាវុធហត្ថគ្រប់រូប និងបានណែនាំ ចង្អុលបង្ហាញ ឱ្យកម្លាំងអាវុធហត្ថទាំងមូលត្រូវប្រឹងប្រែងហ្វឹកហ្វឺន រៀនសូត្រ សិក្សាស្រាវជ្រាវដើម្បីកសាងខ្លួនឱ្យក្លាយទៅជាអាវុធហត្ថគំរូប្រកបដោយឆន្ទៈ ស្មោះត្រង់ ស្អាតស្អំ រាបសារ ឈ្លាសវៃ ក្លាហាន និងព្យាយាមតស៊ូ ធ្វើឲ្យកងរាជអាវុធហត្ថទូទាំងប្រទេសអនុវត្តន៍ការងារទទួលបានជោគជ័យ។

ដោយឡែកចំពោះអាវុធហត្ថខេត្តស្វាយរៀងបានចូលរួមលះបង់កម្លាំងកាយកម្លាំងចិត្តដើរតាមមាគ៌ាដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារទៅតាមច្បាប់វិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមានសីលធម៌ សុជីវធម៌ល្អជាប្រចាំចាត់ទុកខ្លួនឯងជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងបានប្តូរផ្តាច់ក្នុងការថែរក្សា សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើងកំពុងមានសព្វថ្ងៃឱ្យនៅគង់វង្សរីកចម្រើនតទៅមុខជានិរន្តរ៍ ជាពិសេសលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឱ្យមាន បដិវត្តពណ៌ កើតឡើងជាដាច់ខាត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានអំពាវនាវឱ្យអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ សូមដាស់តឿនក្រើនរំលឹកដល់បងប្អូន ក្រុមគ្រួសារសាច់ញាតិត្រូវថែរក្សាអនាម័យសុខភាពឱ្យបានល្អ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ