ថ្ងៃច័ន្ទ ទី០៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិននៃបញ្ជាការដ្ឋានទ័ពពិសេសក្នុងការប្រឹងប្រែងកសាងពង្រីកអង្គភាព
Fri,15 January 2021 (Time 07:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 77នាក់)

ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស ក្នុងការខិតខំប្រឹងប្រែងប្រែក្លាយទីនេះឲ្យទៅជាកន្លែងហ្វឹកហ្វឺនក្នុងការលោតឆត្រដែលជាមូលដ្ឋានរឹងមាំ ដើម្បីកសាងនូវទីតាំងយូរអង្វែង ហើយស្របពេលដែល អង្គភាព៩១១ បានប្រែក្លាយខ្លួនពីកងពលតូចទៅជាបញ្ជាការដ្ឋានទ័ពពិសេស ដោយបង្កើននូវវិសាលភាពតួនាទី និងភារកិច្ចកាន់តែធំជាងមុន។ ទីតាំងនេះ នឹងជាមូលដ្ឋានសម្រាប់ជួយពង្រឹងជំនាញទ័ពពិសេសសម្រាប់គ្រប់អង្គភាពចំណុះ ក៏ដូចជាគ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធជាតិទាំងអស់។ ម្យ៉ាងវិញទៀត បញ្ជាការដ្ឋានទ័ពពិសេសមានវិសាលភាពធំធេងក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដោយហេតុថាជំនាញទ័ពពិសេសនេះគឺជាតម្រូវការចំាបាច់សម្រាប់បរិបទថ្មីនៃសង្រ្គាមបែបមិនប្រពៃណីដូចជា គ្រោះមហន្តរាយធម្មជាតិ និងអំពើភេរវកម្ម ជាដើម។

កាលើកឡើងទាំងនេះ ស្ថិតក្នុងពេលដែល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សំណង់បចេ្ចកទេសលោតឆត្រយោង សម្ពោធសមិទ្ធផលនានា និងបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឪរ៉ាល់ នៅថ្ងៃព្រឹកទី១៤ ខែមករា ឆ្នាំ២០២១នេះ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដែលជានិច្ចកាល តែងគិតគូរអំពីសុខទុក្ខ ហើយយកចិត្តទុកដាក់ចំពោះយោធិនទាំងអស់ព្រមទាំងក្រុមគ្រួសារ និងបានជួយជ្រោមជ្រែងដល់កិច្ចការហ្វឹកហ្វឺន។ ជាក់ស្តែងសមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធថ្ងៃនេះមាន អាគារស្នាក់នៅរបស់សិក្ខាកាម និងអាគារអាហារដ្ឋាន រួមទាំងអាគារសំណង់បច្ចេកទេសឆត្រយោងដែលទើបត្រូវបានបញ្ចុះបឋមសិលាសាងសង់ ជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាផ្នែកមួយនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារបស់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ សម្រាប់បម្រើឱ្យការងារហ្វឹកហ្វឺនជំនាញទ័ពពិសេស ដែលស្ថិតនៅក្នុងលំដាប់ការងារអាទិភាពមួយរបស់កងទ័ពជើងគោក។

ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ក៏ថ្លែងការកោតសរសើរ និង អបអរសាទរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានហែលឆ្លងបញ្ចប់វគ្គហ្វឹកហ្វឺនដ៏លំបាកនេះ។ ឯកឧត្តមបន្តថា ជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ ក្នុងការជម្នះនូវការលំបាកគ្រប់បែបយ៉ាង ហើយគឺមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់រូប ជាមួយការសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្តរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅបំពេញរាល់ភារកិច្ចឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ