ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សត្វ​ស្វា ដែល​រស់នៅ​រមណីយដ្ឋាន ភ្នំ​ប្រុស ភ្នំ​ស្រី សរុប​ប្រមាណ​ជាង ២០០ ក្បាល ត្រូវបាន​ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចាប់​អស់​ប្រហែល​ជាង ១០០ ក្បាល
Wed,13 January 2021 (Time 07:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

កំពង់ចាមៈ សត្វ​ស្វា​ភ្នំ​ប្រុស ខេត្តកំពង់ចាម ត្រូវបាន​ចាប់​យកទៅ ភ្នំ​តា​ម៉ៅ អស់​ពាក់កណ្តាល​
ដើម្បី​យកទៅ​លែង ឱ្យ​ពួកវា រស់នៅ នៅ​ភ្នំ​តា​ម៉ៅ ក្នុងស្រុក​បាទី ខេត្តតាកែវ វិញ ក្រោយពី​មាន​សំណូមពរ ពី​ប្រជាពលរដ្ឋ ជា​ជនរងគ្រោះ និង​គណ​:​កម្ម​ការ​វត្ត​ចោទថា ពួកវា (​សត្វ​ស្វា​) បាន​ខាំ​ឱ្យ​របួស​ភ្ញៀវទេសចរ និង​បំផ្លិចបំផ្លាញ សម្បត្តិ​សាធារណៈ ព្រមទាំង​ឯកជន​។ ប៉ុន្តែ​បច្ចុប្បន្ន ពួកវា បាន​នៅសល់​ប្រហែល ពាក់កណ្តាល​ទៀត​នោះ គឺ​ពួកវា បាន​រត់គេចខ្លួន នៅលើ​ចុងឈើ ឬ​រត់​ទៅសម្ងំ​លាក់ខ្លួន នៅពេល​ឃើញ រថយន្ត និង​មន្ត្រី ដែល​ចាប់ខ្លួន​ពួកវា មកដល់ ដោ​យមក​ចាប់ខ្លួន ស្វា​ចំនួន​ពីរលើក ចុងក្រោយ គ្មាន​បាន​មួយ​ក្បាលសោះ​។​

លោក ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កំពង់ចាម បានឱ្យដឹង​នៅ​ថ្ងៃទី​១២ មករា​ថាៈ ការចាប់​សត្វ នៅ​វត្តភ្នំ​ប្រុស​នេះ បានធ្វើ​ឡើង ច្រើន​ឆ្នាំ​មកហើយ​។ ដោយ​ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ អង្គការ​អភិរក្ស​សត្វ​ព្រៃ (​វ៉ា​យ​អេ​ត​) ចុះមក​ចាប់​ច្រើនលើក គឺ​មួយ​លើក បាន​សត្វ​ស្វា ពី ២០ ទៅ ២៥ ក្បាល​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​រូបនេះ បាន​បន្ថែមថាៈ ការចាប់​សត្វ​ស្វា នេះ​ទៀតសោត ធ្វើឡើង​តាម​សំណូមពរ ប្រជាពលរដ្ឋ ជា​ជនរងគ្រោះ ដោយសារ​សត្វ​ខាំ ឱ្យ​របួស​ច្រើន​នាក់ កាច់​កញ្ចក់​រថយន្ត​ភ្ញៀវទេសចរ កាច់​បំផ្លាញ​អំពូល និង​ខ្សែភ្លើង​ក្នុង​វត្ត មកកាន់​អាជ្ញាធរខេត្ត ហើយ​អាជ្ញាធរខេត្ត បានស្នើ​ឱ្យ​ខាង​រដ្ឋបាល​ព្រៃឈើ ជួយ​ចាប់​ចេញ​។ ប៉ុន្តែ​មកដល់ពេលនេះ លោក​មិនទាន់​ដឹង​សត្វ​ស្វា ភ្នំ​ប្រុស នៅសល់​ប៉ុន្មាន​ក្បាល​នោះទេ​។​

លោក ម៉ក់ ហុក​ផេង មាន​វ័យ ៧២ ឆ្នាំ ជា​សមាជិក​គណៈកម្មកា​រ​វត្តភ្នំ​ប្រុស បាន​ប្រាប់ថាៈ ខាង​មន្ត្រី បាន​ចុះមក​ចាប់យក​សត្វ​ស្វា នៅ​វត្តភ្នំ​ប្រុស ចំនួន​បី លើក​ហើយ បាន​ប្រហែល​ជាង ១០០ ក្បាល យកទៅ​លែង នៅ​ភ្នំ​តា​ម៉ៅ​។ ដោយ​នៅសល់​ប្រមាណ​ជាង ១០០ ក្បាល​ទៀត ខាង​ជំនាញ ចាប់​សត្វ​ស្វា បាន មក​ចំនួន ពីរលើក​ចុងក្រោយ តែ​ចាប់​អត់​បាន​មួយ​ក្បាលសោះ​។ ពួក​សត្វ​ស្វា គ្រាន់តែ​ឃើញ​រថយន្ត របស់​ក្រុម​ចាប់​ពួកវា​មកដល់ វា​ក៏​នាំគ្នា រត់​ពួន​អស់​។​

​លោក ហេង ប៉េង​ស្រ៊ា​ន់ ជា​អ្នក​ប្រក​បរបរ លក់​ទឹក​ពៅ និង​ផ្លែឈើ នៅក្នុង​បរិវេណ​វត្តភ្នំ​ប្រុស បាន​និយាយថាៈ លោក​គាំទ្រ​ការចាប់​សត្វ​ស្វា នៅ​វត្តភ្នំ​ប្រុស​នេះ​។ ព្រោះ​ពួកវា ជា​សត្វ​ស្វា​ខូចៗ ច្រើន​ក្បាល ពិតជា​បាន​ខាំ​ភ្ញៀវ ឱ្យ​របួស​មែន ពិសេស​ពួកវា បាន​ចាប់​កាច់​អំពូល​ភ្លើង និង​ខាំ​ទាញ​ដាច់​ខ្សែភ្លើង បើទោះជា​ខាង​វត្ត បាន​រុំ​លួស​បន្លា​នឹង​បង្គោល ឬ​សសរ​ការពារ​កុំ​ពួកវា​ឡើង ឆ្លងកាត់​បាន​ក៏ដោយ​។​

​បុរស​អាយុ ៣៦ ឆ្នាំ​ម្នាក់នេះ បាន​និយាយទៀតថាៈ ប៉ុន្តែ​ក្រោយពី​អវត្តមាន សត្វ​ស្វា​មួយចំនួន ហើយ​ជួប​វិបត្តិ​ជំងឺឆ្លង សកល​កូ​វីដ​.១៩ គឺ​ភ្លៀវ​បាន​ធ្លាក់ចុះ​។ ដោយ​ភ្ញៀវ​មកដល់ ភាគច្រើន តែង​សួររក​សត្វ បាត់​ទៅណា ច្រើន​ម្ល៉េះ និង​គួរឱ្យ​សង្វេគ​មែនទែន ចំពោះ​កូន​ស្វា​ច្រើន​ក្បាល បាន​យំរ​កមេ​របស់​វា ដែល​ត្រូវ​ចាប់ ទៅ​បាត់​នោះ​៕./ chhay Dara /

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ