ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិ បាលខេត្តបាត់ដំបងប្រគល់ឱសថច្រើនមុខដល់មន្ទីរ ពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
Wed,13 January 2021 (Time 07:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

នៅរសៀលថ្ងៃ អង្គារ ១៤រោច ខែបុស្ស ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់ឱសថច្រើន មុខដល់មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបា ត់​ដំបង។

ចូលរួមក្នុងពិធីប្រគល់ទទួលឱសថនេះមានវ​ត្តមាន របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោក លោកស្រីជាស្នងការរង ព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូបផងដែរ ។

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ក្នុងពិធី ប្រគ ល់ ទទួលឱសថនេះថា នៅថ្ងៃនេះ ក្នុងនាមរដ្ឋ​បាល ខេត្តបាត់ដំបង ក៏ដូចក្នុងនាមឯកឧត្តមផ្ទាល់បានធ្វើការប្រគល់ឱសថមួយចំនួនដល់មន្ទីរ ពេទ្យ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលទើបនឹងចាប់ផ្តើមដំណើរការពិនិត្យនិងព្យាបាលជម្ងឺមិនត្រឹមតែកងកម្លាំងនគរបាលប៉ុណ្ណោះទេតែ មន្ទីរពេទ្យនេះបានទទួលពិនិត្យនិងព្យបាលជម្ងឺជូនប្រជាពលរដ្ឋទូទៅផងដែរ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថាឯកឧត្តម នឹងបន្តផ្តល់នូវឱសថព្រមទាំងសម្ភារៈបរិក្ខានិងមធ្យោ​បាយផ្សេងៗទៀតជូនដល់មន្ទីរពេទ្យនេះដើម្បីរួមចំណែកធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបានដំ​ណើរ​ការ​បម្រើសេវាពិនិត្យនិងព្យាបាលជម្ងឺជូនកងកម្លាំងនគរបាល​និងប្រជាពលរដ្ឋបានល្អប្រ​សើរនិងប្រកបដោយប្រសិទ្ធិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ