ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បុរសម្នាក់ខឹងប្រពន្ធ​ទី​២ រត់ចោល បុរស​ម្នាក់ ផឹក​ថ្នាំពុល​សម្លាប់ខ្លួន
Wed,13 January 2021 (Time 07:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

ភ្នំពេញៈ បុរស​មាន​វិបត្តិ​ម្នាក់ បាន​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន បន្ទាប់​ប្រពន្ធ​ទី​២ បាន​រត់ចោល​។ ទោះបីយ៉ាងណា បុរស​ម្នាក់​នោះ ពុំទាន់​ស្លាប់​នោះទេ គាត់​ត្រូវបាន នគរបាល ហៅ​រថយន្ត​សង្គ្រោះ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១​និង​២០​នាទី រសៀល ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅក្បែរ​មាត់​ស្រះ​ទឹក មួយកន្លែង ក្នុងភូមិ​កា​កាប​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បុរស​រូបនេះ មិនត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ​នោះទេ ប៉ុន្តែ​មិត្តភក្ដិ បាន​ហៅ​ឈ្មោះ នាគ មាន​អាយុ​ប្រហែល ៤០ ឆ្នាំ មុខរបរ ជា​កម្មករសំណង់ នៅ​ការដ្ឋាន​ជិត នោះដែរ​។

​មិត្តភក្ដិ​រួមការ​ងារ ជាមួយ​បុរស​នេះ បាន​ប្រាប់ថាៈ បុរស​នេះ ធ្លាប់បាន​ប្រាប់​ពួកគាត់ ពី​វិបត្តិ​ផ្លូវចិត្ត ដែល​បាន​កើតឡើង លើ​ខ្លួន​គាត់ ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​គាត់​លែង​ចង់​រស់ នៅ​តទៅទៀត ដោយមាន​ប្រពន្ធ ២ ប៉ុន្តែ​ប្រពន្ធដើម បាន​លែងលះគ្នា ក្នុងពេល​កន្លងមក​។ ក្រោយពី​មានការ​លែងលះ​ប្រពន្ធដើម បុរស​នេះ បាន​យកប្រពន្ធ​ទី​២ ម្នាក់ទៀត ដើម្បី​សាង គ្រួសារ​ថ្មី ប៉ុន្តែ​អ្វីដែល​នឹកស្មាន​មិន​ដល់ ក្រោយពី​ការរួមរស់​ជាមួយគ្នា បាន​មួយរយៈ​ប៉ុណ្ណោះ ក៏​ស្រាប់តែ​ប្រពន្ធ​ទី​២​នេះ បាន​រត់ចោល​គាត់​ទៀត​។

​ប្រភព​ដដែល បាន​បន្តទៀតថាៈ ព្រោះ​តែមាន​វិបត្តិ​គ្រួសារ​នេះហើយ ទើប​នៅ​ថ្ងៃកើតហេតុ គឺ​នៅពេល​ទៅរក​ត្រី ធ្វើ​ម្ហូប​នៅ​ចំណុច​ស្រះ​ទឹក ជិត​កន្លែងកើតហេតុ បុរស​នេះ បាន​យក ថ្នាំពុល ១​ដប​ទឹក​សុទ្ធ ទៅតាម ដើម្បី​ផឹក​សម្លាប់ខ្លួន ហើយ​ត្រូវបាន​មិត្តភក្ដិ​ទាំងអស់ នាំគ្នា​ហាមឃាត់ និង​យក​ថ្នាំពុល​នោះ បោះចោល បន្ទាប់មក ក៏បាន​បែក​គ្នា​ទៅរក​ត្រី ជាធម្មតា ។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ បុរស​នេះ ដើរ​សុខៗ​ស្រាប់តែ​ដួល ប្រកាច់ បែកពពុះមាត់ ក៏​នាំគ្នារ​ត់ទៅ​មើល ហើយ​បានឃើញ​ដប​ថ្នាំពុល​ដែល​យកទៅ ចោល​នោះ ស្ថិតនៅ​ក្បែរ​ខ្លួន​គាត់ ទើប​ដឹងថា បុរស​នោះ បាន​ទៅ​រើសយក​ថ្នាំពុល​មកវិញ ហើយ​ផឹក​សម្លាប់​ខ្លួនឯង​។

​ក្រោយពេល​កើតហេតុ នគរបាល បាន​ចុះទៅ​ពិនិត្យមើល និង​បាន​ហៅ​រថយន្ត​ពេទ្យ ដឹកយក​បុរស​ខាងលើ ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ហើយ​ក៏បាន​រកឃើញ នៅក្នុង​ទូរស័ព្ទ​បុរស​នោះ មាន​វីដេអូ​ឃ្លី​ប​១ ដែល​បុរស​នោះ ថត​ដោយ​ខ្លួនឯង​មុនពេល ផឹកថ្នាំ ធ្វើអត្តឃាត ដោយបាន​សុំ​ឲ្យ ប្រពន្ធ​ខមាទោស សុំ​ឲ្យ​មិត្តភក្ដិ ជួយ​យក​សាកសព​គាត់ បូជា​ក្នុង​វត្ត ព្រមទាំង​បញ្ជាក់ថា គ្មាន​នរណា សម្លាប់​គាត់​ទេ គឺ​គាត់​សម្លាប់​ខ្លួនឯង​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ