ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ណុប ដារ៉ា ចុះដោះស្រាយវិវាទរវាងអ្នកម៉ៅការសាងសង់និងអាជីវករនៅផ្សារល្វាចាស់ ស្រុកបវេល ខេត្តបាត់ដំបង
Wed,13 January 2021 (Time 06:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

រសៀលថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបង បានអញ្ចើញចុះដោះស្រាយវិវាទរវាងអ្នកម៉ៅការសាងសង់ និងអាជីវករសាងសង់ ផ្សារល្វាចាស់ ស្ថិតក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ផ្សារល្វាចាស់បានកើតវិវាទ រវាងអ្នកសាងសង់ផ្សារ និងអាជីវករ ដែលបណ្ដាលអោយមានការកកស្ទះនូវការអភិវឌ្ឍផ្សារនេះឲ្យមានការរីកចម្រើន និងមានសណ្ដាប់ធ្នាប់ដូចបណ្ដាលផ្សារដទៃទៀតក្រោយពីទទួលបានព័ត៌មាននៃការវិវាទរវាងអ្នកសាងសង់ផ្សារនិងអាជីវក ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានចាត់តាំងឲ្យលោក ណុប ដារ៉ា អភិបាលរងខេត្ត ចុះទៅដល់ទីតាំងផ្ទាល់ដើម្បីធ្វើការដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋលទ្ធផលនៃដំណោះស្រាយនេះនឹងអាចដឹងនៅសប្តាហ៍ក្រោយ។

ក្នុងឱកាសនោះដែរលោក ណុប ដារ៉ា បានណែនាំឲ្យគណៈបញ្ជាការឯកភាពស្រុក ឃុំ ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់លើដងផ្លូវដើម្បីឲ្យកងវិស្វកម្មធ្វើការឈូសឆាយរៀបចំផ្លូវឲ្យបានល្អសម្រាប់ធ្វើដំណើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ