កំពង់ឆ្នាំងៈ ពិធីជួបសំណេះសំណាល និងផ្តល់នូវអំណោយគ្រឿងឧបភោគបរិភោគមាន ពងទាចំនួន៥.១០០គ្រាប់ ទឹកត្រីចំនួន១.៨០០ដប ជូនដល់ក្រុមការងារគណបក្សប្រជាជនឃុំត្បែងខ្ពស់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅទូទាំងឃុំត្បែងខ្ពស់ចំនួន១.៩២៨នាក់ ក្នុងកំឡុងពេលវិបត្ដិកូវីដ-១៩ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សឃុំត្បែងខ្ពស់។ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ រួមជាមួយលោក យឺន សូផល អនុប្រធាន លោក ហេង ការ៉ូ សមាជិកក្រុមការងារថ្នាក់កណ្តាល និងលោក លោកស្រីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ មេភូមិទាំង៩ភូមិ និងយុវជនឃុំ។ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ និងក្រុមការងារ ក៏បានអញ្ជើញទៅប្រគល់ផ្ទះចំនួន០១ខ្នងទៀត និងបានឧបត្ថម្ភចង្ក្រានធ្វើនំចំនួន២ ព្រមទាំងថវិកាមួយចំនួនជូនដល់លោកយាយមេម៉ាយចិញ្ចឹមចៅកំព្រាក្នុងបន្ទុកចំនួន០៣នាក់ ដើម្បីធ្វើជាដើមទុនរកស៊ីចិញ្ចឹមជីវិត ដែលជាការឧបត្ថម្ភរបស់លោកប្រធាន និង លោក លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
វីដែអូ