ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តត្បូងឃ្មុំអំពាវនាវដល់សិស្សានុសិស្សរស់នៅឲ្យមានអនាម័យ លាងសំអាតដៃជាប្រចាំដើម្បីសុខភាព ពិសេសជៀសឆ្ងាយពីជំងឺកូវីដ១៩
Wed,13 January 2021 (Time 03:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

ខេត្តត្បូងឃ្មុំ ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសហការជាមួយអង្គការ GIZ រៀបចំទិវាលាងសម្អាតដៃនៅតាមគ្រឹះស្ថានសិក្សា ក្រោមប្រធានបទ «លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា» ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាកណ្តោលជ្រុំ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណងលើកទឹកចិត្តឲ្យមនុស្សគ្រប់រូប មានទម្លាប់ក្នុងការលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធក្នុងការជួយគាំទ្រលើផ្នែកទឹកស្អាត និងអនាម័យ នៅតាមសាលារៀន និងផ្តល់អត្ថប្រយោជន៍ នៃការលាងសម្អាតដៃជាមួយសាប៊ូ និងការដុះសម្អាតធ្មេញ សម្រាប់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ក្នុងការជួយថែរក្សាសុខភាព។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងថា ការប្រារព្ធទិវានេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានជួយ ជំរុញ និងលើកទឹកចិត្តបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្សឲ្យចូលរួមរស់នៅមានអនាម័យជានិច្ច ដើម្បីសុខភាពល្អទាំងអស់គ្នា។ ការរស់នៅមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងមិនត្រូវការចំណាយច្រើន ក្នុងការបង្ការ និងទប់ស្កាត់ជំងឺផ្សេងៗ ពិសេសក្នុងពេលថ្មីៗនេះ គឺជម្ងឺកូវីដ១៩ ពោលគឺ «ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ទាំងនៅសាលា និងទីសាធារណៈ»។

ជាមួយនឹងកាលើកឡើងបែបនេះឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្អូនសិស្សានុ សិស្សត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានដាច់ខាតព្រោះវាកំពុងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ និងប្រជាជនយ៉ាងខ្លាំង។ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក្នុងកាលៈទេសៈបែបនេះក្តី បានខិតខំយកចិត្តទុកដាក់សម្រួលជួយឧបត្ថម្ភទាំងថវិការ និងការប្រកបរបរនានារបស់ប្រជាពលរដ្ឋ ធ្វើឲ្យកម្រិតជីវភាព នៅតែល្អប្រសើរជាធម្មតា។ ដូចអ្វីដែលសម្តេចបានលើកឡើងនោះគឺ សម្តេចមិនដែលរត់ចោលប្រជាពលរដ្ឋក្នុងគ្រាលំបាកនោះឡើយ ពោលគឺនៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក សម្តេចលំបាកជាងយើងទៅទៀត ក្នុងនាមជាមេគ្រួសារប្រជាជនកម្ពុជាទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ