ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពតអញ្ជើញចុះពិនិត្យទីតាំង និងជួបតំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន​ សូ​ ងួន
Wed,13 January 2021 (Time 03:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

ខេត្តកំពត ៖ ឯកឧត្តម​ ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្តកំពតនាថ្ងៃ​ទី​១៣ ខែ​ មករា ឆ្នាំ២០២១នេះបានអញ្ជើញចុះពិនិត្យទីតាំង និងជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន​ សូ​ ងួន ស្ថិតនៅឃុំត្រពាំងភ្លាំង ដោយមានសមាសភាពអញ្ជើញចូលរួម​មាន ឯកឧត្ដម​ អភិបាល​រងខេត្ត​ លោកឧកញ៉ា សូ ងួន មន្ទីរជំនាញពាក់ព័ន្ធអភិបាលស្រុកឈូក​ លោកមេឃុំ​ និងតំណាងប្រជាពលរដ្ឋ​ ប្រមាណ​ ៤៥នាក់។

ក្រោយពីបានស្តាប់ការលើកឡើង​នូវបញ្ហា និងសំណូមពររបស់តំណាងប្រជាពលរដ្ឋ និងមតិចូលរួមរបស់មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានរួចមក​ ឯកឧត្ដម​ ជាវ​ តាយ​ ទទួលយកសំណូមពរទាំងអស់ដែលបានលើកឡើងនាពេលនេះ​ យកដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ដើម្បីរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន សូ ងួន។ តែចំពោះមុខ ក្រុមហ៊ុន​ សូ​ ងួន​ បានឯកភាពផ្អាកក្នុងការរុះរើជាបណ្តោះអាសន្ន​រង់ចាំកិច្ចប្រជុំបញ្ចប់វិវាទ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ