ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រោយពី​ការផ្ទុះ​ជំងឺផ្តាសាយបក្សី​ ធ្វើពលរដ្ឋ​ក្រុងភ្នំពេញ​សម្តែង​ក្តីបារម្ភ​
Wed,13 January 2021 (Time 02:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ភ្នំពេញ​: ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ការផ្ទុះ​ករណី​ជំងឺផ្តាសាយបក្សី លើ​សត្វ​មាន់នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​កន្លងទៅ​ថ្មី​នេះ ប្រជាពលរដ្ឋ និង​អាជីវករ បាន​សម្តែង​ការព្រួយបារម្ភ​។ ក្នុងនោះ​អាជីវករ​លក់​សាច់មាន់ បាន​អះអាងថា ការទិញ​មាន់ គឺមាន​ប្រភព​ច្បាស់លាស់ និង​មានការ​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ពី​អាជ្ញាធរ​សុខភាព​សត្វ​។​

តាមការឱ្យដឹងរបស់ក្រុមអាជីវករលក់សាច់មាន់ នៅផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានប្រាប់រស្មីកម្ពុជាថា ពួកគាត់មានការព្រួយបារម្ភជុំវិញការផ្ទុះឆ្លងជំងឺផ្តាសសាយបក្សី លើសត្វមាន់ក្នុងស្រុក ដោយលើកឡើងថា ការទិញសាច់មាន់យកមកលក់លើទីផ្សារ គឺមានប្រភពច្បាស់លាស់ ពិសេសទទួលយកតែចំពោះអ្នកស្គាល់ប៉ុណ្ណោះ (ម៉ូយ)។

រីឯ អ្នកទិញសាច់មាន់បរិភោគវិញ បានលើកឡើងស្រដៀងគ្នាថា មុននិងទិញទំនិញណាមួយនោះ គឺ ពិនិត្យច្បាស់លាស់ និងសួរនាំយ៉ាងត្រឹមត្រូវពីប្រភពសាច់មាន់ ដើម្បីចៀសសវាងពីបញ្ហាកើតឡើងជាយថាហេតុ ព្រោះថាគ្រប់មុខទំនិញ មិនថាតែចំពោះសាច់មាន់ទេ គឺគ្រប់មុខទំនិញតែម្តង ដែលដាក់លើទីផ្សារ មិនអាចធានាថា ជាទំនិញល្អទាំងអស់បានទេ។


សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​បន្ទាន់​អំពី​ការកំណត់​តំបន់​ផ្ទុះ​នៃ​ជំងឺផ្តាសាយបក្សី ហៅ​កាត់ H5N1​នេះ ដែល​រួមមាន​៖ មាន់ ទា ចំនួន​ជិត​០២​ពាន់​ក្បាល​បាន​ងាប់ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ជាមួយគ្នានេះ ក្រសួង​ក៏បាន​អំពាវនាវ​ដល់​កសិករ​ចិញ្ចឹមសត្វ និង​ម្ចាស់​កសិដ្ឋាន​ទាំងអស់​ត្រូវអនុវត្ត​វិធានការ​អនាម័យ​ជាប្រចាំ រួមមាន​ការបាញ់​សម្លាញ់​មេរោគ​នៅក្នុង​ទីតាំង​ចិញ្ចឹម ឬ​កសិដ្ឋាន​នោះ​ចំនួន ០២​ដង​រៀងរាល់​មួយ​សប្តាហ៍ ដើ​ម្ប​បង្ការ​មេរោគ​ផ្សេងៗ ក្នុងនោះ​ម្ចាស់​កសិដ្ឋាន​ត្រូវ​ចូលរួម​ការទប់ស្កាត់ ឬ​មិនត្រូវ​អនុញ្ញាត​បុគ្គល​ដែល​ធ្លាប់​ទៅ​ទីតាំង​ដែលមាន​សត្វ​ឈឺ​នោះ​ចូល​កសិដ្ឋាន​របស់ខ្លួន​ឡើយ ដើម្បី​បង្ការ​ការចម្លង​ជំងឺផ្តាសាយបក្សី​ទៅ​តំបន់​ផ្សេងទៀត​ផងដែរ​៕​{ chhay dara }

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ