ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខេត្តព្រៃវែងនៅតែបន្តនាំចេញស្រូវកម្ពុជាទៅកាន់ប្រទេសវៀតណាម
Tue,12 January 2021 (Time 07:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

ភ្នំពេញ: លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអះអាងថារហូតមកដល់ពេលនេះខេត្តព្រៃវែងនៅតែជាច្រកនិងជាកន្លែងនាំចេញស្រូវកម្ពុជាទៅកាន់ប្រទេសវៀតណាម។

លោករដ្ឋមន្ត្រីបានចែករំលែកតាមបណ្ដាញសង្គមកាលពីពេលថ្មីនេះថាយោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យដឹងថា ការនាំស្រូវចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានចំនួន ប្រមាណ ៥ ៩០៨ តោន ចេញតាមច្រកពីរគឺ៖ ១-តាមច្រកកបន្ទាយចក្រីស្ថិតនៅក្នុងស្រុកព្រះស្តេច មានចំនួន៣៩០៣តោននៅក្នុងមួយថ្ងៃ និង ២-តាមច្រកកោះរកាស្ថិតនៅក្នុងស្រុកពាមជរ មានស្រូវនាំចេញសរុប ២. ០០៥តោននៅក្នុងមួយថ្ងៃ ។

ដោយឡែកសម្រាប់តំលៃស្រូវនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១ -ស្រូវផ្ការំដួល មានតម្លៃ ១.១៥០ រៀល/គក្រ ២-ស្រូវក្រសាំងទាប មានតម្លៃ ១. ១៥០រៀល/គក្រ ៣-ស្រូវ OM5451 មានតម្លៃ ១.១០០ រៀល/គក្រ ៤ -ស្រូវអីអ៊ែ504 មានតម្លៃ ១. ១០០រៀល/គក្រ ៕ ដោយ តារា

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ