ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ថ្ងៃនេះ ថៃ​បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦.៣៣៥​ករណីបន្ថែមទៀត និង​ស្លា​​ប់ថ្មី៣៧នាក់
Thu,25 November 2021 (Time 08:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

​បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះបានប្រកាស​​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ៦.៣៣៥​ករណី និង​មាន​អ្នកស្លាប់​ចំនួន៣៧​នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ម៉ោងចុងក្រោយនេះ​។ នេះបើយោងតាមសារព័ត៌មាន Bangkok post។​

​ក្រសួងសុខាភិបាល​ថៃបញ្ជាក់ថា ចំនួន​ករណី​ឆ្លង​ថ្មី​មានការ​កើនឡើង​បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ពុធ មាន​ចំនួន ៥,៨៥៧៦ ករណី នៅពេលដែល​ប្រទេស​នេះ​បាន​កត់ត្រា​ការស្លាប់​ចំនួន​៥៥​នាក់​កាលពី​ម្សិលមិញ​។ ដោយឡែក នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៧,២១៨​នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

​សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ២,០៥៩,៤៦៤​នាក់ ក្នុងនោះ ១,៩៥៩,៦៦៣​នាក់ បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ២០,៤៨៧ នាក់​ក្នុងអំឡុងពេល​រលក​ទី ៣ និង ២០,៥៨១​នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ