ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ អំពាវនាវដល់បងប្អូនទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំង ឬចាក់ហើយមិនបានត្រឹមត្រូវ សូមទៅចាក់ដូសទី១ឡើងវិញ
Wed,24 November 2021 (Time 08:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនទាំងអស់ដែលមិនទាន់ចាក់វ៉ាក់សាំង ឬក៏ចាក់វ៉ាក់សាំងហើយមិនបានត្រឹមត្រូវ ដោយចាក់ម្តងហើយឈប់ចាក់ស្មើនឹងបោះចោល សូមមេត្តាទៅចាក់លើកទី១ឡើងវិញអោយបានត្រឹមត្រូវតាមការកំណត់របស់មន្ត្រីសុខាភិបាល។
ឯកឧត្តមអភិបាលខេត្តអំពាវនាវដូច្នេះ ស្របពេលដែលឯកឧត្ដមអញ្ជើញជាអធិបតីភាពនៅក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ "ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ " ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបរិវេណសួននាគសន្តិភាព ស្ថិតក្នុងក្រុងបាត់ដំបង ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ នៅក្នុងមន្ទីរ ស្ថាប័ន កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសារការសម្រេចចិត្តត្រឹមត្រូវ ឈ្លៀសវៃ ទាន់ពេលវេលានេះហើយទើបថ្ងៃនេះយើងអាចរៀបចំទិវាបរិស្ថាននៅទីនេះបាន ហើយនៅក្នុងនោះឯកឧត្តមសូមអំពាវនាវហើយអំពាវនាវទៀតចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ បើទោះបីជាបានចាក់វ៉ាក់សាំងគ្រប់ដូសហើយក្តី ដាច់ខាតត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំនេះ ព្រោះវាសំខាន់ណាស់ដើម្បីចូលរួមការពារកុំអោយមានឆ្លងជំងឺកូវីដ១៩ មកដល់ពួកយើង និងក្រុមគ្រួសារយើង ហើយបើសិនជាមិនមានអ្វីឆ្លងរាលដាលនៅក្នុងសហគមន៍យើងបន្ថែមទេ ទាំងការចូលរួម ទាំងការខិតខំរបស់យើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យើងឃើញថានិងជោគជ័យធំណាស់សម្រាប់ប្រទេសយើង ហើយសង្ឃឹមថាឆ្នាំក្រោយនិងបើកប្រទេសពេញលេញ ប្រទេសយើងនឹងកាន់តែមានការរីកចម្រើនបន្ថែមទៀត ជាពិសេសគឺក្រុងបាត់ដំបងយើងនឹង។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ទិវាអនាម័យបរិស្ថាននេះ គឺគ្រាន់តែជាការរំលឹកអោយយើងទាំងអស់គ្នា ព្រមទាំងព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ភ្ញាក់រលឹកហើយយល់ថាបរិស្ថានមានសារៈសំខាន់ ហើយក៏សូមអំពាវនាវនិងដាក់វិធានការទៅដល់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ អោយចាប់ផ្តើមអំពីបរិស្ថាននេះឡើងវិញ ហើយក៏ជាកិច្ចការបន្ទាន់ធ្វើយ៉ាងម៉ិចត្រូវយកសំរាមនេះអោយអស់ពីក្រុង យកសំរាមអោយអស់ពីទីប្រជុំជន ហើយត្រូវពិនិត្យមើលឡើងវិញអំពីកិច្ចសន្យានានាពាក់ព័ន្ធនិងក្រុមហ៊ុនប្រមូលសំរាម។
ហើយបន្ថែមពីនេះក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ត្រូវគោរពតាមការចាត់ចែងរបស់អាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនប្រមូលសំរាម ដែលធម្មតាស្រុកណាក៏ដូចស្រុកណាដែរ ការប្រមូលសំរាមគឺត្រូវតែបង់ថ្លៃ ហើយបើយើងមិននាំគ្នាបង់ថ្លៃ ហើយយកសម្រាមទៅបោះចោលតាពីតាពាស ដោយគ្មានការភ្ញាក់រលឹក ទោះបីអ្នកណាមកក៏មិនអាចអោយសំរាមអស់ពីទីក្រុងយើងបានទេ ដូច្នេះយើងត្រូវគិតគូរធ្វើយ៉ាងម៉េចយកសំរាមចេញពីទីក្រុងអោយអស់ ព្រោះទីក្រុងស្អាតបានទាល់តែយើងចូលរួម។

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ