ព្រះវិហារៈ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធំ និងរថយន្តតូច បានបុកគ្នា ក្នុងដំណើរបញ្ច្រាសទិស បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ ៤នាក់ ។ ហេតុការណ៍នេះ បានកើតឡើង នៅលើផ្លូវជាតិលេខ៦២ ភូមិជីអោក ឃុំរមណីយ ស្រុករវៀង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ អ្នកបើកបររថយន្តម៉ាកតូយ៉ូតា កាមរី (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះវិហារ 2A7667 ឈ្មោះ ផិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ (របួសស្រាល) ដោយមានអ្នករួមដំណើរជាមួយ ១.ឈ្មោះ សន ស្រីពៅ ភេទស្រី អាយុ ៣០ ឆ្នាំ , (ស្លាប់) , ២.ឈ្មោះ សុភី ភេទស្រី អាយុ ៥២ ឆ្នាំ (របួសបែកមុខខាងឆ្វេង) , ៣.ឈ្មោះ ធាន សៀត ភេទប្រុស អាយុ ៥៨ ឆ្នាំ (ពុំមានរងរបួស) បីនាក់នេះ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និង ៤.ឈ្មោះ ឆៃ ភេទប្រុស នៅភូមិទ្រមូង ឃុំកំពែង ខេត្តតាកែវ (រងរបួស)។ចំណែករថយន្ត V1 ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ក្បាលពាក់ផ្លាកលេខ ព្រះវិហារ 3A0189 និងផ្លាកលេខរ៉ឺម៉ក កំពង់ចាម 4A0012 បើកបររថយន្ត ដោយឈ្មោះ ផាត ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅស្រុកគូលែន ខេត្តព្រះវិហារ (បានរត់គេចខ្លួន) ដោយមានអ្នករួមដំណើរជាមួយ ឈ្មោះ មាស សុខ ភេទប្រុស អាយុ ៤៤ ឆ្នាំ។ប្រភពដដែល បានបន្តថាៈ រថយន្តម៉ាកតូយ៉ូតា កាមរី (បាឡែន) និងរថយន្ត V1 ម៉ាក់ហ៊ីយ៉ាន់ដាយ បានធ្វើដំណើរលើដងផ្លូវ បញ្ច្រាសទិសគ្នា ហើយបុកគ្នា បណ្តាលឱ្យមនុស្សប្រុសស្រី ចំនួន ៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ បានស្លាប់ និង បីនាក់ទៀត រងរបួសធ្ងន់ ស្រាល , ខូចខាតរថយន្ដ ចំនួន ២ គ្រឿង។ ជនរងគ្រោះ បានបញ្ជូនទៅពេទ្យខេត្តកំពង់ធំ។ ចំពោះវត្ថុតាង សមត្ថកិច្ចជំនាញ បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តន៍ តាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
វីដែអូ