ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញប្រកាសផ្លាស់ប្ដូរមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១
Tue,02 November 2021 (Time 01:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ នៅព្រឹកថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

លោកវរសេនីយ៍ត្រី គង់ សារ៉ុម ត្រូវបានតែងតាំងជាមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ ជំនួសលោកវរសេនីយ៍ទោ យូ សុគន្ធភក្ដី ដែលត្រូវបានតែងតាំងជាមេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១។

ថ្លែងក្នុងពិធីប្រកាសមុខងារនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានលើកឡើងថា មេដឹកនាំដែលល្អ គឺត្រូវមានលក្ខណៈសម្បត្តិបីយ៉ាងរួមមាន៖ សុខភាព, សមត្ថភាព និងគុណធម៌។ លោកឧត្តមសេនីយ៍ទោ បន្តថា ជាមួយលក្ខណៈសម្បត្តិទាំងបីនេះ ថ្នាក់ដឹកនាំក៏ត្រូវប្រកាន់ខ្ជាប់នូវសត្យានុម័ត និងអត្តនោម័ត នៅក្នុងការដឹកនាំ ទើបធ្វើឱ្យអង្គភាពមានការរីកចម្រើន។ ជាពិសេសអនុវត្តឱ្យបានមឹងម៉ាត់បទបញ្ជាដែលបានសម្រេចរួមគ្នា សាមគ្គី ឯកភាព ដឹកនាំអង្គភាពឱ្យបានល្អ ធ្វើយ៉ាងណាកុំឱ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ របស់វរសេនាតូចថ្មើរជើងលេខ៥១៣ និងកងពលតូចថ្មើរជើងលេខ៥១ ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ រហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធិផលគួរឱ្យកត់សម្គាល់។

លោកក៏បានផ្តាំផ្ញើផងដែរ ដល់មេបញ្ជាការ និងកម្លាំងយោធា នៃបញ្ជាការដ្ឋានវរសេនាតូចថ្មើរជើងលេខ៥១៣ ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងនោះកម្លាំងបានពង្រឹងខឿនការពារជាតិ ម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់សូមចៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ និង ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោឲ្យបានដាច់ខាត៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ