ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានអាចដើរហើរ និងថតនៅទីសាធារណៈបាន ដោយមិនបាច់ជូនដំណឹងអាជ្ញាធរនោះទេ លើកលែងតែកន្លែងហាមឃាត់
Wed,17 November 2021 (Time 09:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា អ្នកសារព័ត៌មានអាចដើរហើរ និងថតនៅទីសាធារណៈបាន ដោយមិនបាច់ជូនដំណឹងអាជ្ញាធរនោះទេ លើកលែងតែកន្លែងហាមឃាត់។

លោករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងឱកាសសិក្ខាសាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។

លោករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះថា៖ «ថ្ងៃមុនខ្ញុំឃើញគេចាប់អ្នកកាសែត២នាក់ ដែលថត Live នៅមុខសាលាខេត្ត គឺខុសហើយ អ្នកកាសែតគេអាចថតបាន (នៅទីសាធារណៈ) លើកលែងអ្នកឯងដាក់ថាហាមថត ហើយហាមថតនេះត្រូវមានមូលហេតុស្រួលបួលទៀត ចាប់ហ្នឹងគឺខុស ដែលជាការបំពានហើយ»។

លោកបានលើកទៀតថា ដូចថ្មីៗនេះមានអភិបាលខេត្តមួយ បាននិយាយថា កាសែតដែលចូលទៅកាន់ខេត្តរបស់គាត់ ត្រូវជូនដំណឹងដល់អាជ្ញាធរឱ្យបានដឹង។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «មិនមែនអញ្ចឹងទេ មាត្រា៤០ បាននិយាយអំពីសិទ្ធិដើរហើរដល់ប្រជាពលរដ្ឋ អញ្ចឹងគេទៅណា គេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹង ដល់យើងទេ ប៉ុន្តែបើគេចង់ទាក់ទងអាជ្ញាធរនៅកន្លែងណា គេអាចទាក់ទងសុំសួរ នេះជាការងារដាច់ដោយឡែកពីគ្នា»។

លោកទទួលស្គាល់ថា កន្លងទៅក៏មានអ្នកកាសែតមួយចំនួនបានធ្វើហួសព្រំដែន ប៉ុន្តែលោកក៏បានសង្កេតឃើញអាជ្ញាធរមូលដ្ឋានខ្លះក៏បានធ្វើហួសព្រំដែនដែរ។ លោកអ្នកសែតខ្លះពុំបានយល់អំពីការងាររបស់ខ្លួន នាំឱ្យអនុវត្តខុសក្នុងនោះមានដូចជាការទូរស័ព្ទទៅសម្ភាសចៅក្រមអំពីដំណើរការក្តីជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ