ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សមត្ថកិច្ចស្រុកឆែប រឹបអូសឈើជាច្រើនម៉ែត្រគូប ដែលឈ្មួញលាក់ទុកប្រុងនាំចេញ
Mon,11 January 2021 (Time 07:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

ព្រះវិហារ៖ នៅវេលាម៉ោងប្រមាណ១នឹង៣០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ដោយទទួលបាន នូវបទបញ្ជារបស់លោក សុខ សាន្តដារ៉ា អភិបាល នៃគណអភិបាលស្រុកឆែប លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប បានសហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុក ក៏ដូចមន្ត្រីនគរបាលប៉ុស្ដរដ្ឋបាល ឃុំម្លូរព្រៃ១ រួមនឹងអាជ្ញាធរ បានចុះបង្ក្រាប និងរិបអូសឈើជាច្រើនម៉ែតគូប ដែលក្រុមឈ្មួញលាក់ទុកជាច្រើនកន្លែង ស្ថិតនៅចំនុច(U.T.M52.72.98=15.28.382 /52.72.99=15.28.362) ក្នុងភូមិសាស្ត្រ ភូមិពោធិទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។

បើតាមកាបញ្ជាក់ពីលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប បានអោយដឹងថា ឈើដែលសមត្ថកិច្ចរបស់លោក បង្ក្រាប និងរឹបអូសទាំងអស់ខាងលើ ជាប្រភេទឈើលេខ១ ឈើស្រឡៅដែលមានមុខកាត់ ចាប់ពី៨ស.មx20ស.មបណ្តោយ ចាប់ពី៥មែ៉តឡើងទៅ ដែលមានចំនួន៧៧សន្លឹក ដែលស្មើរនឹង៦.១៦០មែ៉តគូប ជាប្រភេទឈើគ្រឿងផ្ទះ ដែលក្រុមឈ្មួញ បានមកបំផុសបំផុល និងកម្ម៉ងអោយប្រជាពលរដ្ឋ រស់នៅនឹងផ្ទាល់ ក៏ដូចជាក្រុមប្រជាពលរដ្ឋ១ចំនួន ដែលពួកគាត់ធ្វើការចំណាកស្រុក មកពីបណ្តាខេត្តនានា ហើយមកស្នាក់នៅក្នុងភូមិឃុំនឹងស្រុក ក្នុងតំបន់ខាងលើ ហើយពួកគាត់លួចចូលទៅ អារច្រៀកដោយម៉ាសុីនត្រង់ទីន័រ នៅក្នុងតំបន់ព្រៃព្រះរកា ដែលជាព្រៃគ្រប់គ្រង ដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ ដើម្បីយកលក់ទៅឲ្យពួកក្រុមឈ្មួញ ហើយក្រុមឈ្មួញ ដែលឈចាំទិញឈើទាំងនោះ ពួកគេដឹកតាមរថយន្ត បន្តទៅលក់នៅតាមបណ្តាខេត្តនានាទៀត។

បច្ចុប្បន្នឈើទាំងអស់ខាងលើនោះ ត្រូវបានកំលាំងសមត្ថកិច្ចជំនាញ ដឹកយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីកសាងសំណុំរឿង ចាត់កាបន្ត ហើយផ្នែករដ្ឋបាលព្រៃឈើឆែប កំពុងធ្វើសេចក្តីប្រកាសជូនដំណឹង ស្វែងរកម្ចាស់ឈើ ឲ្យចូលខ្លួនដោះស្រាយផងដែរ៕ រូបភាព និងអត្ថបទ ( ដោយ តារា )

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ