ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងអប់រំចាប់ផ្តើមអនុវត្តយុទ្ធនាការ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” សម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស
Mon,11 January 2021 (Time 03:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការ “ការពារខ្លួនឥលូវ នេះ កុំចាំស្អែក” សម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យកុមារកម្ពុជាចូលរៀនវិញដោយ បន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ និងអង្គការយូនីសេហ្វ បានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ខណៈដែលឆ្នាំសិក្សាថ្មីបានចាប់ផ្តើមហើយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ ក្នុងពេលដែលជំងឺកូវីដ-១៩នៅតែជាបញ្ហាប្រឈមក្នុងសកលលោកនៅឡើយ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា យុទ្ធនាការថ្មីនេះ មានសារសំខាន់ក្នុងការធានាឱ្យបរិស្ថានសាលារៀនមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ យុទ្ធនាការក៏មានគោលបំណងផ្សព្វផ្សាយព័ត៌មានដល់គ្រួសារ និងកុមារ ដែលការរៀនសូត្ររបស់ខ្លួនត្រូវបានរំខានដោយជំងឺឆ្លងនេះ ដោយលើកទឹកចិត្តឱ្យពួកគេផ្តល់អាទិភាពដល់ការរៀនសូត្រ បើទោះជាត្រូវជួបនឹងការលំបាកយ៉ាងណាក៏ដោយ។

ឯកឧត្តម បានបន្ដថា យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ដោយពង្រឹងការអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ ក៏ដូចជាផ្សព្វផ្សាយសារជាច្រើនដទៃទៀត ដើម្បីឱ្យសាលារៀនមាន បរិស្ថានសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។

សារអប់រំទាំងនេះ នឹងត្រូវបានផលិតជាវីដេអូ ផ្ទាំងរូបភាព ស្ពតវិទ្យុ និងសារជាអក្សរ ជាមួយភាពច្នៃប្រឌិតសម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តម ហង់ជួន ណារ៉ុន បានបន្ថែមថា អាទិភាពរបស់ក្រសួងអប់រំក្នុងអំឡុងពេលមានជំងឺឆ្លងនេះ គឺការពារសុវត្ថិភាពកុមារ រួមទាំងប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឱ្យពួកគេនៅតែបន្តទទួលបានការអប់រំ។

លោកស្រី ញ៉េរូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងកុមារ គ្រួសារ និងគ្រូបង្រៀន ព្រមទាំងបង្កើនទំនុកចិត្តលើសុវត្ថិភាពនៅក្នុងសាលារៀន និងគូសបញ្ជាក់ជាថ្មីពីគុណតម្លៃនៃការអប់រំ សម្រាប់កុមារកម្ពុជាគ្រប់រូប”។

សូមបញ្ជាក់ថា សម្ភារផ្សព្វផ្សាយយុទ្ធនាការនោះ ក៏មានបោះពុម្ពជាខិតប័ណ្ណ និងជាប្រភេទល្បែងកម្សាន្តជាដើម សម្រាប់ឱ្យកុមារយកទៅផ្ទះវិញដើម្បីឱ្យសារអប់រំអាចជ្រួតជ្រាបទៅដល់គ្រួសារ និងសហគមន៍។ លើសពីនេះ ក៏មានការផលិតសៀវភៅណែនាំជារូបភាពសម្រាប់គ្រូនិងនាយកសាលា អំពីគោលការណ៍ណែនាំស្តីពីសុវត្ថិភាពព្រមទាំងបញ្ជីត្រួតពិនិត្យ និងដំបូន្មានសំខាន់ៗសម្រាប់ចែកជូនសាលារៀនជាង១៦៥ ០០០សាលា ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាចចាប់ផ្តើមត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មី។ ពិសេស រាល់សម្ភារផ្សព្វផ្សាយដែលប្រើប្រាស់ក្នុងយុទ្ធនាការនេះក៏អាចរកបានតាមរយៈ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា និង គេហទំព័រយូនីសេហ្វកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ