ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាវុធហត្ថខេត្តបន្ទាយមានជ័យ ពង្រឹងការអនុវត្តត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងតាមបន្ទាត់ព្រំដែន
Thu,28 October 2021 (Time 03:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មេបញ្ជាការរងទទួលជំនាញ នាយរងសេនាធិការ ប្រធានមន្ទីរ និងមេបញ្ជាការក្រុង-ស្រុកទាំង៩ ដើម្បីពង្រឹងការអនុវត្តន៍តួនាទី ភារកិច្ច និងបទបញ្ជាទូទៅរបស់ថ្នាក់លើប្រគល់ជូន ជាពិសេសនោះគឺការត្រៀមសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅតាមបន្ទាត់ព្រំដែន។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានណែនាំដល់មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរទាំង៧ និងមេបញ្ជាការមូលដ្ឋានក្រុងស្រុកទាំង៩ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកក្រោមឱវាទរបស់ខ្លួន ត្រូវអនុវត្តន៍តួនាទី ភារកិច្ច ឱ្យបានខ្ជាប់ខ្ជួន ហើយម៉ឺងម៉ាត់បំផុត មិនត្រូវផ្ដេកផ្ដួលទៅតាមបរិបទនៃជំងឺកូវីដ១៩នោះទេ។

លោកបញ្ជាក់ថា «អាវុធហត្ថគ្រប់រូបត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងគោរពវិន័យឱ្យបានត្រឹមត្រូវតាមឋានានុក្រមផងដែរ ពិសេសអាវុធហត្ថគ្រប់រូប មិនត្រូវប្រព្រឹត្តអំពើខុសច្បាប់ឡើយ មានដូចជាការរុករានទន្ទ្រានដីរដ្ឋ ព្រៃឈើ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន រួមទាំងបទល្មើសផ្សេងទៀតផងដែរ»។

លោកមេបញ្ជាការ បានបន្ថែមទៀតថា កម្លាំងអាវុធហត្ថទាំងអស់ ត្រូវសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចរាល់ភារកិច្ចថ្នាក់លើប្រគល់ជូន។

ជាចុងបញ្ចប់លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដែលបានយកចិត្តទុកដាក់ទាំងការអនុវត្តន៍តួនាទី ភារកិច្ច និងការថែទាំជំរុំជំរក ព្រមទាំងគ្រឿង បំពាក់បរិក្ខា ក៏ដូចជាការដាំដុះ និងចិញ្ចឹមសត្វគ្រប់ប្រភេទដើម្បីផ្គត់ផ្គង់ដល់ការហូបចុករបស់កងកម្លាំងផងដែរ។

លោកមេបញ្ជាការ បានផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីយកឈ្នះមេរោគកូវីដ១៩ និងជំងឺកាចសាហាវផ្សេងទៀតឱ្យបានជោគជ័យព្រមទាំងចូលរួម បង្ការ បង្រ្កាប និងសង្គ្រោះប្រជាពលរដ្ឋ និងសង្គមជាតិក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ