ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយ ឧបត្ថម្ភរបស់ អង្គការ UNICEF ដើម្បីប្រើប្រាស់ទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់
Mon,25 October 2021 (Time 02:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 121នាក់)

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយ ឧបត្ថម្ភដ៍ថ្លៃថ្លាអង្គការ UNICEF ដើម្បីតប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងគ្រោះទឹកជំនន់។

នៅក្នុងកិច្ចអញ្ជើញទទួលអំណោយរបស់ អង្គការ UNICEF នេះធ្វើទ្បើង តាមរយៈលោក លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសហការី។

អភិបាលខេត្តបន្ទាយមានជ័យ ជម្រាបឲ្យដឹងផងដែលថា អំណោយ ឧបត្ថម្ភរបស់អង្គការ UNICEF រួមមាន៖ ១.សាប៊ូម្សៅ ២ ៦២៥ កញ្ចប់ ២.ស្បែកជើងវែងកៅស៊ូ ចំនួន ២០០ គូ ៣.ស្រោមដៃកៅស៊ូ ចំនួន៣៧៥ គូរ ៤.សាប៊ូដុំលាងសម្អាតដៃចំនួន ១២ ៥០០ដុំ ៥.សំឡីអនាម័យសម្រាប់ស្ត្រីចំនួន ២៨ ២០០ប្រអប់ ៦.របាំងមុខចំនួន ៧០០ របាំង ៧.អៀមប្លាស្ទិកចំនួន ៥ ៧៥០។

នៅក្នុងឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ អង្គការ UNICEF លោក បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈអនាម័យ ដើម្បីប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងគ្រោះទឹកជំនន់។

លោកអភិបាលខេត្ត ក៏បានថ្លែងបន្តថា អំណោយទាំងនេះ ពិតជាមានតម្លៃសម្រាប់ ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។

លោកក៏សូមគោរពជូនពរ អង្គការ រដ្ឋមន្ត្រី និងគ្រួសារ សហការីទាំងអស់ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួប តែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ