ថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ថៃនឹងលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបានចាក់វ៉ាក់សាំងរួចមកពីក្រុមប្រទេសមានហានិភ័យទាបចាប់ពីដើមខែក្រោយ
Tue,12 October 2021 (Time 10:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា ចាប់ពីថ្ងៃទី១ វិច្ឆិកា ២០២១នេះតទៅ ប្រទេសថៃនឹងបើកឲ្យយអ្នកដំណើរមកពីប្រទេសដែលមានហានិភ័យកូវីដ១៩ ទាប និងដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយនោះអាចចូលមកក្នុងប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។

បើតាមលោកនាយករដ្ឋមន្ត្រីថៃ យ៉ាងហោចណាស់ប្រទេសចំនួន ១០ ហើយ ត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជី នៃក្រុមប្រទេសមានហានិភ័យទាបសម្រាប់ថៃ ក្នុងនោះមានដូចជា ចិន, អាល្លឺម៉ង់, សិង្ហបុរី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។ សម្រាប់ប្រទេសមួយចំនួនទៀត នឹងត្រូវកត់ឈ្មោះចូលក្នុងបញ្ជីខាងលើនេះ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ ដោយឡែកសម្រាប់អ្នកដំណើរ មកពីបណ្តាប្រទេសដែលគ្មានក្នុងបញ្ជី គឺនឹងត្រូវអនុវត្តវិធានការចត្តាឡីស័កដដែល ពេលមកដល់ទឹកដីថៃ។

លោក ប្រាយុទ្ធ ចាន់អូចា ក៏បានទទួលស្គាល់ផងដែរថា ការសម្រេចចិត្តរបស់លោកបែបនេះ គឺស្ថិតនៅចំពោះមុខហានិភ័យជាច្រើន ប៉ុន្តែនេះក៏ជាពេលវេលាមួយ ដែលគ្រប់គ្នាត្រូវចាប់ផ្តើមបន្ធូរអារម្មណ៍ពីបញ្ហាផ្សេងៗ។ លោក ប្រាយុទ្ធ ក៏បានសន្យាផងដែរថា នឹងតាមដានស្ថានការណ៍ខាងមុខនេះយ៉ាងដិតដល់ ហើយនឹងចាត់វិធានការភ្លាមៗ នៅពេលមានរឿងអ្វីកើតឡើង។ លោកនាយករដ្ឋមន្ត្រីថៃ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងមិនត្រូវឲ្យបាត់បង់ ឱកាសនេះជាដាច់ខាត»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង, លោក សុខ លូ ជំនួសលោក ងួន រតនៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់, លោក ជាវ តាយ ជំនួសលោក ម៉ៅ ធនិន ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

វីដែអូ