ថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាល្លឺម៉ង់​ក្លាយជា​ក្រុម​ដំបូង​គេ​កក់​កៅអី World Cup 2022 បន្ទាប់ពី​យកឈ្នះ​​ម៉ា​សេ​ដូ​នៀ​ខាងជើង
Tue,12 October 2021 (Time 10:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

អាល្លឺម៉ង់ ៖ ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ បាន​ក្លាយជា​ក្រុម​ដំបូង​គេ បាន​កក់​កៅអី​ទៅលេង​ពានរង្វាន់ World Cup ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា បន្ទាប់ពី​យកឈ្នះ​ក្រុម​ម៉ា​សេ​ដូ​នៀ​ខាងជើង ក្នុង​លទ្ធផល ៤-០ កាលពី​យប់មិញ​។​

​សម្រាប់​ការប្រកួត​យប់មិញ​៤​គ្រាប​របស់​អាល្លឺម៉ង់រ​កបាន​ដោយ​ខ្សែប្រយុទ្ធ​មកពី​ក្លិប​តោ​ខៀវ Chelsea រួមមាន Kai Havertz រកបាន ១​គ្រាប់ និង Timo Werner រកបាន ២​គ្រាប់ គ្រា​ដែល Musiala រកបាន ១​គ្រាប់​ចុង​ម៉ោង ដើម្បី​ជួយ​អា​ល្លឹ​ម៉​ង់​កក់​កៅអី​វគ្គ ៣២​ក្រុម​ចុងក្រោយ​មុនគេ​សម្រាប់ Word Cup 2022 នៅ​ប្រទេស​កាតា​មុនគេ ដោយមាន​បារាំង ជា​ក្រុម​ការពារ​តំណែង​ជើងឯក​។​

៣​ពិន្ទុ​បន្ថែម​នេះ បានធ្វើ​ឲ្យ​ក្រុម​របស់លោក Hansi Flick រកបាន ២១​ពិន្ទុ នាំមុខ​កំពូល​តារាង​នៃ​ពូ​ល J ដាច់ គ្រា​ដែល​ក្រុម​លេខ​២ រ៉ូ​ម៉ា​នី​មានតែ ១៣​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​ជម្រុះ​ប្រចាំ​តំបន់​អឺរ៉ុប UEFA ដ្បិត​នៅសល់ ២​ប្រកួត​ទៀត​ក៏ដោយ ក្នុងចំណោម ៦​ប្រទេស​ដែល​ស្ថិតក្នុង​ពូ​ល​ជាមួយគ្នា​រួមមាន អាល្លឺម៉ង់ រ៉ូ​ម៉ា​នី ម៉ា​សេ​ដូ​នី​ខាងជើង អា​មេ​នី អ៊ី​ស្លង់ និង​លិច​ធិ​ន​ស្ថាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង, លោក សុខ លូ ជំនួសលោក ងួន រតនៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់, លោក ជាវ តាយ ជំនួសលោក ម៉ៅ ធនិន ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

វីដែអូ