ថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាគណៈអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង
Mon,11 October 2021 (Time 12:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធីបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង ឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវផ្ទេរភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ។

នាឱកាសនោះ ឯកឧត្តម ងួន រតនៈ បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម សខេង និងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តបាត់ដំបង ក្នុងនោះឯកឧត្តមបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបម្រើជាតិ និងប្រជាជនជាពិសេស ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្នុងនោះឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ដែលទើបតែតែងតាំង ក៏បានធ្វើការថ្លែងប្ដេជ្ញាចិត្តជូនសម្ដេចក្រឡាហោម សខេង ព្រមទាំងអង្គពិធីទាំងមូល សម្រាប់ការចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង, លោក សុខ លូ ជំនួសលោក ងួន រតនៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់, លោក ជាវ តាយ ជំនួសលោក ម៉ៅ ធនិន ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

វីដែអូ