ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះហើយរត់គេចខ្លួនបាត់ពីមូលដ្ឋានរយៈ១២ឆ្នាំត្រូវចាប់ខ្លួន​បាននៅស្រុកវាលវែងខេត្តពោធិ៍សាត់
Mon,07 September 2020 (Time 06:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

កាលពីថ្ងៃ អាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូតទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០​២០អនុវត្តតាមយោបល់ដឹកនាំរបស់ឯកឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ក្រោយពីក្តាប់បានអំពីមុខសញ្ញាដែលបានធ្វើសកម្មភាព(ប្លន់ម៉ូតូ)​របស់​ប្រជាពលរដ្ឋ នៅភូមិអូរ ឃុំអណ្តើកហែបស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី​២៩ ខែ កុម្ភៈ ឆ្នាំ ២០០៨ ហើយកំពុងសំងំលាក់ខ្លួននៅក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោ​ធិ៍​សាត់រួចមក ។

លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង​ទទួលការងារនគរបាលព្រហ្មទ័ណ្ឌ ទំនាក់​ទំនងសហការណ៍ជាមួយសមត្ថកិច្ចនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តពោធិសាត់ ដែលមានអធិ​ការដ្ឋាននគរបាលស្រុកវាលវែង ជាទីកន្លែងដែល​មុខ សញ្ញាកំពុងសំងំស្នាក់នៅនោះឱ្យក្រុម​ការងារអនុវត្តដីការបស់ស្នងការដ្ឋានរួមជាមួយកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុករតនមណ្ឌលផង បានសហការណ៍អនុវត្តដីកា​បង្គាប់ឱ្យចាប់ខ្លួនលេខ 365 ដ/ប/ខ ចុះថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០០៩ ចេញដោយលោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់​ដំបង អនុវត្តលើឈ្មោះ រឿង និមល ភេទប្រុស អាយុ៤០ឆ្នាំ(គិតដល់ថ្ងៃចាប់ខ្លួន) មានទីលំនៅ​បច្ចុប្បន្នភូមិសំលាញ់ ឃុំក្រពេរពីរ ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ (ទីលំនៅមុនពេលកើតហេតុភូមិអូរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបា​ត់​ដំបង)។
បច្ចុប្បន្នជនត្រូវចោទខាងលើ បានបញ្ជូនពីខេ​ត្តពោធិ៍សាត់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបា​ត់​ដំបង អនុវត្តទៅតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ