ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិឆស្ស ព្រមទាំងពិនិត្យមើលការ​អនុវត្ត​ស្តង់ដា​អនាម័យ ក្នុង​អំឡុង​ពេលនៃ​​ការ​បើក​ដំណើរ​ការ​សាលារៀន​ឡើង​វិញ​ក្នុងដំណាក់កាលទី២ នៅតាមគ្រឹះស្ថានសិក្សាមួយចំនួនក្នុងក្រុង បាត់ដំបង
Mon,07 September 2020 (Time 03:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងពិនិត្យមើលការ​អនុវត្ត​ស្តង់ដា​អនាម័យ ក្នុង​អំឡុង​នៃ​​ការ​បើក​ដំណើរ​ការ​សាលារៀន​ឡើង​វិញ​ក្នុងដំណាក់កាលទី២ នៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួនក្នុងក្រុងបាត់ដំបង ក្រោយក្រសួងអប់រំបានធ្វើការផ្អាកការសិក្សានៅឯសាលារៀនបណ្ដុះអាសន្នកន្លងមកនេះ ដោយសារការផ្ទុះរីករាលដាលនូវជម្ងឺកូវីដ-១៩។ ។
ក្រសួងអប់រំបានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានអនាម័យ និងគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ។ នៅមុនបើកទ្វារសាលារៀននេះ នៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ក៏បានធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀន រៀបចំកន្លែងលាងដៃ រៀបចំបន្ទប់ទឹកឲ្យស្អាត។ ចំណែកសម្រាប់ថ្នាក់រៀនត្រូវមានកម្រិតសិស្សមិនឲ្យលើសពី២០នាក់ទេ ពោលគឺចាប់ពី១៥នាក់ទៅ២០នាក់ក្នុងមួយថ្នាក់ ហើយត្រូវមានការវិភាគឆ្លាស់គ្នាក្នុងការចូលរៀនផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូនៅសាលារៀន ដោយនៅតែរក្សាការបង្រៀនពីចម្ងាយ(ONLINE) ឲ្យនៅដដែលហើយសម្រាប់សិស្សានុសិស្សដែលរៀននៅសាលា តម្រូវឲ្យមានការរក្សាគម្លាតឲ្យបានច្បាស់លាស់ ដោយគោរពតាមគោលការណ៍អនាម័យរបស់ក្រសួងអប់រំដែលបានកំណត់ ក៏ដូចជាគោលការណ៍អនាម័យរបស់អង្គការសុខភាពពិភពលោក ។ ត្រូវមានការវាស់កំដៅនៅច្រកទ្វាររបង បាញ់អាកុល និងធ្វើការលាងដៃមុននឹងចូលបន្ទប់រៀន ហើយត្រូវរៀបចំវេចខ្ចប់អាហារមកពីផ្ទះដោយក្រសួងមិនអនុញ្ញាតិឲ្យមានការលក់ដូរនៅក្នុងបរិវេណសាលា នៅក្រៅរបងជាប់សាលាឡើយ ដើម្បីកាត់បន្ថយការជួបជុំគ្នានៅកន្លែងលក់ដូរចំណីអាហារ នៅពេលចេញលេងសម្រាក ។

បន្ទាប់មកទៀត ឯកឧត្តម អភិបាលខេត្តក៏បានប្រគល់ម៉ាស់ចំនួន ១មុឺន និងទឹកអាល់កុលចំនួន ៥១០ លីត្រ ដល់លាលារៀននៅក្នុងក្រុង តាមរយៈ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលជាអំណោយរបស់ ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបងខេត្តបាត់ដំបង ដើម្បីផ្តល់ជូនបន្តដល់លោកគ្រូ អ្នកគ្រ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ