ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យអង្គភាពសារព័ត៌មានឯកជនទាំងអស់ត្រូវទៅចុះបញ្ជីនៅក្រសួងការងារ
Tue,29 September 2020 (Time 08:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញឱ្យអង្គភាពសារព័ត៌មានឯកជនទាំងអស់ ត្រូវទៅចុះបញ្ជីនៅក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីបញ្ជូនឈ្មោះបុគ្គលិករបស់ខ្លួនទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថាប.ស.ស ដូចវិស័យផ្សេងៗ។

ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានបញ្ជាក់ថា ស្ថាប័នសារព័ត៌មានដែលមានអាជ្ញាប័ណ្ណ និងមាន

បុគ្គលិកលើសពី ៨នាក់ឡើងទៅ ត្រូវតែទៅចុះបញ្ជីនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបញ្ចូលឈ្មោះ បុគ្គលិក និងថ្នាក់ដឹកនាំ អង្គភាពសារព័ត៌មានទាំងនោះ ទៅក្នុងបេឡាជាតិរបប សន្តិសុខសង្គម ព្រោះវាជាកាតព្វកិច្ចត្រូវតែធ្វើ ហើយអង្គភាពស្ថាប័នសារព័ត៌មាន ជាអ្នកចេញថ្លៃចំណាយសម្រាប់បុគ្គលិកដល់ស្ថាប័ន ប.ស.ស។

ជាមួយគ្នានោះឯកឧត្តមបានណែនាំដល់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវសហការជាមួយមន្ត្រីជំនាញក្រសួងការងារ ដើម្បីរៀបចំជា សិក្ខាសាលា ផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីអំពីការគ្រប់គ្រង ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកនិង ពាណិជ្ជនាម សម្រាប់អាជ្ញាប័ណ្ណលើវិសយព័ត៌មាន និងសោតទស្សន៍ ។

សូមបញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្ម ការពារម៉ាក និងពាណិជ្ជនាម លើវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីធានាថា អត្តសញ្ញាណនៃអង្គភាព ស្ថាប័នសារព័ត៌មាន និងសោតទស្សន៍នីមួយៗ មិនជាន់លើអត្តសញ្ញាណនៃអង្គភាព ស្ថាប័ន ហើយប្រកាសនេះ មានគោលដៅកំណត់។

ការចុះបញ្ជីនេះ ក៏មានបំណងការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងបញ្ជីម៉ាក ដើម្បីការពារការប្រកួតប្រជែងមិនស្មោះត្រង់។ មិនអនុញ្ញាតឱ្យប្រើប្រាស់ម៉ាកនិងពាណិជ្ជនាម ដែលធ្វើឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ឬប្រពៃណីល្អរបស់ជាតិនិងម៉ាក ដែលមិនអាចចុះបញ្ជីបានដូចមានកំណត់ ក្នុងច្បាប់ ជាធរមាន។ ការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នឹងធ្វើឱ្យក្រុមហ៊ុនសារព័ត៌មាន ក្លាយជាអង្គភាពស្របច្បាប់ពេញលេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ