ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ត្រី​ ពុំ​ ចាន់​ ប្រគល់ភារកិច្ចដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកខេត្ត​បាត់ដំបង
Tue,29 September 2020 (Time 06:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

នៅរសៀលថ្ងៃ អង្គារ ១២កេីតខែអស្សុជឆ្នាំជូតទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី​ ២៩​ខែ កញ្ញា ឆ្នាំ​២​០២០ ដោយបានការអនុញ្ញាតពីលោកឧត្តម​សេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ ដំបង លោកឧត្តមសេ​នីយ៍​ត្រី​ ពុំ​ ចាន់​ ស្នងការរងទទួលបន្ទុកដឹកនាំការ​ងារនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានអញ្ជើញក្នុងពិធី​ប្រគ​ល់​ ភារកិច្ច ដឹកនាំការងារក្នុងថ្នាក់​ដឹក​នាំនៃអធិ​ការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។

ក្នុងពិធីនេះលោកឧត្តមសេនីយ៍ត្រីពុំ​ ចាន់​ ស្នង​ការរងបានធ្វើការណែនាំផ្តាំផ្ញើដល់ថ្នាក់​ដឹកនាំ ក្នុងអធិការដ្ឋាននគរ បាលស្រុក ក៏ដូចនាយ នាយ​រងផ្នែក នាយ នាយរង ប៉ុស្តិ៍ន​គរបាលរដ្ឋបាល ព្រមទាំងកងកម្លាំងនគរ បាលទាំងអស់ត្រូវខិតខំគោរពឱ្យបានខ្ជាប់ខ្ជួននូវវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ត្រូវហ៊ានទទួលខុសត្រូវចំពោះតួនាទីនិងភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ឱ្យអនុវត្តស្រប​តាមជំនាញនិងវិជ្ជាជីវៈជា​នគរបាលជាតិ ត្រូវស្មោះត្រង់បម្រើជាតិ បម្រើប្រជាពលរដ្ឋនៅ មូលដ្ឋានឱ្យបានល្អប្រសើរ មិនត្រូវយកបុណ្យ សក្តិមុខតំណែងទៅបង្កការលំ​បាកឬធ្វើបាបដល់ប្រជាពលរដ្ឋឡើយនគរបាល​ម្នាក់ៗត្រូវពង្រីកបន្ថែមនូវសមត្ថភាពការងារនិងចំណេះដឹង ។

កងកម្លាំងនគរបាលត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពនិងសាមគ្គីភាពជាមួយមហាជនប្រជាព​ល​រដ្ឋនៅ ក្នុងមូលដ្ឋាននគរបាលត្រូវចៀសវាងឱ្យបាននូវសកម្មភាពប្រើប្រាស់ការគុំគួន អុច​អាល ចាក់រុកលាបពណ៌គ្នានៅក្នុងអង្គភាព ដែលជាហេតុនាំបង្កទៅនូវការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ករណីមន្រ្តី មានកំហុសឆ្គងត្រូវប្រើប្រាស់យន្តការដោះស្រាយតាមរយៈក្រុមប្រឹក្សាវិន័យរបស់អង្គភាពដែលមានស្រាប់ ឬស្នើសុំគោល​ការណ៍ពីថ្នាក់ដឹកនាំតាមឋានានុក្រមដើម្បីដោះ​ស្រាយចៀសវាងការប្រើប្រាស់បណ្តាញសង្គមឬសារព័ត៌មានដោះស្រាយបញ្ហាហើយកុំទុកឱ្យបញ្ហាតូចតាចក្លាយទៅជារឿងធំឱ្យសោះ។

ក្រៅពីនោះត្រូវធ្វើសកម្មភាពបង្រ្កាបរាល់បទ​ល្មើស​គ្រប់ប្រភេទពិសេសករណីគ្រឿង​ញៀននៅក្នុងមូលដ្ឋាន ជាមួយនេះការសហការណ៍​ចេញល្បាតតាមមូលដ្ឋាន​ នគរបាលត្រូវផ្តល់សេ​វាបានទាន់ពេលវេលាតាមរយៈការផ្តល់សៀវភៅ​គ្រួសារ​សៀវភៅស្នាក់នៅនិងឯក សាររដ្ឋបាល​នានាដែលជាសេវាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ជាចុងក្រោយលោកផ្តាំផ្ញើដល់មន្រ្តីនគរបាល ត្រូវសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានជម្រុញ​ការធ្វើវេទិការសា ធារណៈឱ្យបានទំលំទូលាយ​និងផុលផុសថែមទៀត ដោយផ្តោតសំ ខាន់បញ្ហាគ្រឿងញៀន បញ្ហាចូលរួមគោរព ច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោកពិសេសបញ្ហាយល់ដឹងនិងចូល​រួមបង្ការខ្លួនពីករណីឆ្លងជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ