ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរខេត្តព្រះសីហនុនឹងបិទយានដ្ឋានជួសជុល កែច្នៃ និងដំឡើងយានយន្តដែលពុំមានលិខិតអនុញ្ញាត
Mon,28 September 2020 (Time 02:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ខេត្តព្រះសីហនុ ៖ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ស្នើឲ្យស្ថាប័នជំនាញពាក់ព័ន្ធផ្នែកគ្រប់គ្រងយាន្តដ្ឋាន ស្រង់ទិន្នន័យឲ្យបានច្បាស់លាស់ ដោយតម្រូវឲ្យបិទជាបណ្តោះអាសន្ន គ្រប់យាន្តដ្ឋានដែលមិនមានច្បាប់។

លោកមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃច័ន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចសហការវិធានការទប់ស្កាត់ និងបិទទីតាំងយានដ្ឋានណាដែលពុំមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មជុសជុលនិងទីតាំងកែច្នៃ ដំឡើងយានយន្តគ្រប់ប្រភេទ ដោយលោកបានស្នើឲ្យមន្ត្រីពន្យល់អំពីនីតិវិធីច្បាប់ពាក់ព័ន្ធទៅនឹងការសុំអាជីវកម្ម ដោយតម្រូវឲ្យគ្រប់យានដ្ឋានទាំងអស់ដែលពុំទាន់មានច្បាប់ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិន រហូតមានច្បាប់អនុញ្ញាតអាជីវកម្មទើបអាចដំណើរការបានវិញ។

លោក នុត លី អនុប្រធានមន្ទីសាធារណការណ៍ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឲ្យដឹងថា នៅខេត្តព្រះសីហនុ ភាគច្រើនជាអាជីវកម្មលក្ខណៈគ្រួសារ (អាជីវកម្មខ្នាតតូច) ប៉ុន្តែក្រុមការងារបានចុះអប់រំណែនាំមួយជំហ៊ាន និងបានណែនាំឲ្យពួកគាត់បានទៅសុំច្បាប់ឲ្យបានត្រឹមត្រូវ ក្នុងនោះដែរ ក្រុមការងារក៏បានធ្វើកិច្ចសន្យាជាមួយយានដ្ឋានចំនួន៩យានដ្ឋានរួចហើយដែរ។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ ពុំមានយាន្តដ្ឋានកែច្នៃដំឡើងយាន្តយន្តនោះទេ។

លោកឧត្តមសេនីយ៍ អី សុខា ស្នងការរងទទួលផែនការសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានស្នើឲ្យកិច្ចប្រជុំចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតគ្រប់យានដ្ឋាន ជួសជុលរថយន្ត និងយានដ្ឋានកែច្នៃទាំងអស់ ព្រោះកត្តាទាំងនេះក៏ជាចំណែកមួយក្នុងការបង្កការគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ