ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនី​យ៍​ត្រី​ សាត​ គឹមសាន​ ប្រគល់ត្រាស្ងួតដល់អធិការដ្ឋាននគរបាលក្រុង​ស្រុកទាំង១៤ដេីម្បីប្រេីប្រាស់បម្រេីសេវាជូនប្រជា​ពលរដ្ឋឱ្យបានឆាប់រហ័សទាន់ពេលវេលា
Mon,28 September 2020 (Time 11:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 198នាក់)

នៅព្រឹកថ្ងៃ​ ចន្ទ​ ១១​កេីតខែ​ អស្សុជ​ ឆ្នាំ​ជូតទោ​ស័ក​ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនី​យ៍ត្រី​ សាត​ គឹមសាន​ ស្នង​ការនៃ​ស្នងការដ្ឋាននគរបាល​ខេត្តបា​ត់​ដំបង​ បានជួបនិងណែនាំផ្តាំផ្ញេីដល់លោក​ លោកស្រីជាអធិការរងទទួលបន្ទកការងារគ្រប់គ្រងការ​ស្នាក់នៅរបស់អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ទាំង១៤​រួមជាមួយថ្នាក់ដឹកនាំផែនការងារអត្តស​ញ្ញាណកម្មនិងមន្ត្រីនគរបាលក្នុងផែននេះផង។

ការជួបសំណេះសំណាលនិងផ្តាំផ្ញេីដល់លោក​ លោកស្រីជាថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលក្រុង​ ស្រុកនាពេលនេះគឺក្នុងឱកាសដែល​ អធិ​ការ​ដ្ឋានក្រុង​ ស្រុកទទួលនូវ(ត្រា​ស្ងួត)​សម្រាប់យក​ទៅប្រេីប្រាស់លេីលិខិតស្នាមរដ្ឋបាល​ពាក់​ព័ន្ធនឹង​ជំនាញ​នគរបាល ដេីម្បីបម្រេីប្រជាពលរដ្ឋនៅ​មូលដ្ឋានបានឆាប់រហ័សនិងទាន់ពេលវេលា។

លោកស្នងការបានផ្តាំផ្ញេីដល់លោក​ លោកស្រីទាំងអស់ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល​ ត្រូវខិតខំយកចិត្តទុកដាក់បម្រេីសេវាជូនប្រជាពលរដ្ឋដោយស្មោះត្រង់​ និងទាន់ពេលវេលា​ ចៀសវាងឱ្យបានជាដាច់ខាតនូវភាពអសកម្ម​ បង្កនូវភាព​យឺត​យ៉ាវនិងការលំបាកផ្សេងៗដល់ប្រជា​ពល​រដ្ឋ​ ហេី​យ​ក្នុងករណីលេចចេញនូវបាតុភាពអសកម្មណាមួយដែលនាំឱ្យមានការថ្នាំងថ្នាក់ពីប្រ​ជា​ពល​​រដ្ឋលេីបញ្ហានេះ​ មន្រ្តូីនគរបាលរូបនោះត្រូវទទួល​ខុសត្រូវចំពោះវិន័យកងកម្លាំងនគរបាលជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ