ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយការអនុវត្តលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្ដីពីការបែងចែកក្បាលដីត្រួតបណ្ណគ្នា
Thu,24 September 2020 (Time 08:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីការអនុវត្តលិខិតលេខ ១០៣១សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្ដីពីការបែងចែកក្បាលដីត្រួតបណ្ណគ្នារវាងភាគី លី ហុងស៊ីន ជាមួយភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា ដោយ មានការអញ្ជើញចូលរួមដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត អភិបាលក្រុងព្រះសីហនុ អភិបាលស្រុកស្ទឹងហាវ មន្ទីរជំនាញពាក់ព័ន្ធ ចៅសង្កាត់លេខ១ និងមេឃុំអូត្រេះនៅព្រឹកថ្ងៃពុធ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

បន្ទាប់ពីស្ដាប់របាយការណ៍របស់របស់មន្ទីរជំនាញ និងអភិបាលក្រុងស្រុករួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំថា កន្លងមកវិវាទដីធ្លីរវាង លី ហុងស៊ីន ជាមួយភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា បានអូសបន្លាយ និងបានធ្វើការដោះស្រាយដល់អាជ្ញាធរជាតិទំនាស់ដីធ្លី ហើយកិច្ចប្រជុំនាថ្ងៃនេះ គឺបានប្រមូលទិន្នន័យជាមូលដ្ឋានសម្រាប់ធ្វើការវិភាគកំណត់នីតិវិធីនៃការចុះអនុវត្តដើម្បីឱ្យភាគីទាំងពីរទទួលយកបាន ស្របតាមលិខិតលេខ១០៣១សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីការបែកចែកក្បាលដីត្រួតបណ្ណគ្នារវាងភាគី លី ហុងស៊ីន ជាមួយភាគី ហ៊ឹម សុវណ្ណរី និងម៉ី ឌីន្ទណាត្យា។

ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចទី១-ការបែងចែកក្បាលដីត្រួតប័ណ្ណគ្នារវាងភាគីលី ហុងស៊ីន ជា មួយភាគី ហ៊ឹម សុវណ្ណរី និងម៉ី ឌីន្ទណាត្យា លើផ្ទៃដី០៤ហិកតា ៥០អា ៣សង្ទីអា ស្ថិតនៅចំណុចព្រំប្រទល់ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ជាពីរចំណែក ដោយប្រគល់ផ្នែកខាងជើងទំហំ ០២ហិកតា ២៥អា ០២សង្ទីអា ជូនភាគី លី ហុងស៊ីន និងផ្នែកខាងត្បូងទំហំ០២ហិកតា ២៥អា ០១សង្ទីអា ជូនភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា តាមគំនូសប្លង់បញ្ជាន់ក្បាលដី រៀបចំដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទី២-បដិសេធរាល់លិខិតទិញលក់ទាំងអស់រវាងឈ្មោះហ៊ឹម សុវណ្ណរី ជាមួយអ្នកដទៃផ្សេងៗទៀត នៅលើដីដែលមានបណ្ណសម្គាល់សិទ្ធិទាំង១០បណ្ណ របស់ភាគីលី ហុងស៊ីន និងទី៣-ករណីមានការរំលោភលើដីដែលមានបណ្ណសំគាល់សិទ្ធិរបស់ភាគី លី ហុងស៊ីន ក្រៅពីផ្ទៃដីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាន់ដូចមានក្នុងគំនូសប្លង់បញ្ជាន់ក្បាលដីរបស់ភាគី លី ហុងស៊ីន តាមកំណត់ហេតុអង្កេតដីឆ្នាំ១៩៩៣ និងក្បាលដីរបស់ភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា តាមកំណត់ហេតុអង្កេតដីឆ្នាំ១៩៩៧ ភាគីដែលបានរំលោភត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានធ្វើការណែនាំទី១-ត្រូវធ្វើការផ្សព្វផ្សាយពីខ្លឹមសារនៃកិច្ចប្រជុំនេះឱ្យបានទូលំទូលាយ។ ទី២-ត្រូវសិក្សាអំពីផ្លូវច្បាប់ និងនីតិវិធីក្នុងការអនុវត្ត ករណីមានការប្រមាថ ឬរារាំងការអនុវត្តការងាររបស់មន្ត្រីរាជការសាធារណៈ ។ល។ ត្រូវធ្វើការអនុវត្តច្បាប់ដោយគ្មានការលើកលែង។ ទី៣-ត្រូវបង្កើតក្រុមការងារចុះអនុវត្តកិច្ចការនេះដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងទី៤-រៀបចំសេចក្តីជូនដំណឹង និងកំណត់ពេលវេលានៃការចុះអនុវត្តតាមខ្លឹមសារលិខិត លេខ១០៣១សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ទៅដល់ភាគីពាក់ព័ន្ធឱ្យបានជ្រាប និងចូលរួមសហការ ដើម្បីបិទបញ្ចប់វិវាទដីធ្លីនេះជាស្ថាពរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ